ឥណ្ឌា ប្រកាសផ្ដល់១ពាន់លានដុល្លារឱ្យកម្ពុជា ធ្វើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគីទៅឥណ្ឌា

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី ប្រកាសផ្ដល់ឥណទាន ចំនួន១ពាន់លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា ថៃ) ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នរិន្ទត្រា ម៉ូឌី គូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវមកកាន់កម្ពុជានេះ នេះជាការសមស្របជាមួយនឹងផែនការមេរបស់អាស៊ាន ទៅលើផែនការនៃការតភ្ជាប់។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្វាគមន៍ ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរនូវការគាំទ្រ ចំពោះគោលនយោបាយសម្លឹងទៅទិសខាងកើតរបស់ឥណ្ឌា ដែលស្របគ្នាជាមួយនឹងគោលដៅរបស់អាស៊ាន ដែលបានផ្សារភ្ជាប់ទំនាក់ទំនងឥណ្ឌា ដែលចាត់ទុកឥណ្ឌាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ៕