ពីរថ្ងៃទៀតសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅប្រទេសស្វីស

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូនៅម៉ោង១និង៣០រំលងអាធ្រាតឆ្លងចូលថ្ងៃទី២១ឧសភា២០២២ខានស្អែកនេះ ដើម្បីចូលរួម
វេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។

តាមការគ្រោងទុកសម្តេចនឹងជួបបងប្អូនខ្មែរ
យើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។ ទន្ទឹមនឹងនោះ សម្តេចក៏ប្រកាសលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសកម្ពុជាមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ ៦០ម៉ោងទៀត៕