អ្នកឧកញ៉ា ហុង ពីវ ប្រកាសជ្រើសរើសគ្រូបង្រៀនច្រើននាក់ នៅតាមទីតាំងបុរីពិភពថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី កំពុងប្រកាសជ្រើស​រើស​គ្រូបង្រៀន​​ជា​ច្រើន​នាក់​ ដើម្បី​ទៅ​បង្រៀន​​នៅ​សាលាបញ្ញាសាស្ត្រ​អន្តរជាតិ ដែល​មាន​ទីតាំង​​​នៅ​តាម​បុរីពិភពថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការ​ប្រកាស​​តាម​ទំព័រហ្វេសប៊ុក​របស់​អ្នកឧកញ៉ា កាល​ពី​ថ្ងៃ​ពុធ ​​បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ចំណេះ​ដឹង​ទូទៅ និង​ភាសាអង់គ្លេស ចាប់ពី​ថ្នាក់ទី១ ដល់​ថ្នាក់​ទី​១២ ដើម្បី​ទៅ​បង្រៀន​នៅ​តាម​ទីតាំង​ ក្នុង​បុរីពិភពថ្មី ឈូកវ៉ា២, កួរស្រូវ២, ផ្លូវជាតិលេខ៣ និង​កំបូល៣។ សម្រាប់​អ្នក​ចាប់​អារម្មណ៍​ចង់​បម្រើ​ការងារ​នេះ​ ​​អាច​ដាក់​ពាក្យ​ចាប់​ពី​សេចក្តីជូន​ដំណឹង​នេះ​តទៅ តាម​រយៈ​អ៊ីម៉ែល ឬ​អាច​ដាក់​ CV ផ្ទាល់​​នៅការិយាល័យ​កណ្តាល បុរីពិភពថ្មី​ (ជិតផ្សារទំនើប​អ៊ីអន២)៕