មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាគ្នាជាមួយ​​នាយកគោល​នយោ​​បាយ​​អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍​នៃ​ក្រសួង​ការពារ​​ជាតិ​អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរ​​ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និង​អាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធា​រវាង​កងទ័ពនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្ត​រវាងកង​ទ័ពនៃប្រទេសទាំងពីរផងដែរ។

អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយ​ឧបត្ថម្ភ និង​បណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។

លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការ​សន្តិសុខ​កន្លងមកផងដែរ ៕