បណ្ឌិត សុខ ទូច បង្ហាញពីប្រវត្តិខ្លីនៃពិធីបុណ្យច្រត់ព្រះនង្គ័ល

សង្គម​និង​សេដ្ឋកិច្ច

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ មន្ត្រីរាជការ​គ្រប់​ក្រសួង​ ស្ថាប័ន និង​សិស្សានុសិស្ស​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​​មួយ​ថ្ងៃ ​ដើម្បី​ចូល​រួម​អបអរសាទរ​ដល់​ពិធីបុណ្យ​ជាតិ​គឺ “ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល” ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​យូរ​មក​​ហើយ។ ​​តើ​បុណ្យ​ច្រត់ព្រះនង្គ័ល ​​មាន​ប្រវត្តិ​​បែប​ណា?​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិតសភាចារ្យ សុខ ទូច ​​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ​​បាន​បង្ហាញ​ពី​ប្រវត្តិ​ខ្លី​មួយ​ទាក់ទង​នឹង​បុណ្យ​​​ច្រត់​ព្រះនង្គ័ល​នេះ។ ឯកឧត្តម​បាន​បង្ហោះ​សារ​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា “បុណ្យច្រត់ព្រះនង្គ័លនេះ ចាប់ផ្ដើមមានប្រសិទ្ធភាពនៅក្រោយខ្មែរបែកបាក់សម័យអង្គរ។ ខ្មែរតែងតែ​ច្បាំង​សាច់ញាតិ បងប្អូន ជាតិសាសន៍ខ្មែរឯង ហើយតែងតែតាំងខ្លួនជាវីរជន។ ពេលច្បាំងគ្នា ពេលណាដល់​រដូវវស្សា​គេបានបង្កើតបុណ្យនេះ គេសន្មត់ឈ្មោះហៅថា “បុណ្យច្រត់ព្រះនង្គ័ល” ដើម្បីឱ្យកសិករធ្វើស្រែ ព្រោះគេបាន​ប្រកាន់ពាក្យថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ។ បើអត់មានស្បៀងអាហារ មិនអាចបន្តច្បាំងគ្នាបានទេ។ ដូច្នេះ គេបង្ហាញអំពីបុណ្យច្រត់ព្រះនង្គ័លនេះក្នុងទិសដៅ “ឈប់ច្បាំងគ្នា ទុកពេលវេលាឱ្យកសិករធ្វើស្រែ”។ ចូរអានប្រវត្តិសាស្ត្រ។ នេះគ្រាន់ជាគំនិតមួយជ្រុងរបស់ខ្ញុំបាទ ពីការអានប្រវត្តិសាស្ត្រខ្មែរប៉ុណ្ណោះ”៕