រដ្ឋាករទឹក ស្នើសុំឱ្យពលរដ្ឋរស់នៅកណ្តាលរាជធានីភ្នំពេញ សន្សំសំចៃទឹកប្រើប្រាស់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានសំណូមពរដល់ពលរដ្ឋរស់នៅកណ្តាលរាជធានីភ្នំពេញ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីឱ្យពលរដ្ឋរស់នៅជាយៗក្រុង ទទួលបានទឹកប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូបង្ហោះលើផេកសម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថានៅមុនរដូវវស្សាមកដល់ គេសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់ទឹកស្អាត គឺមានការកើនឡើងជាលំដាប់ និងការបើកប្រើប្រាស់ទឹកតាមផ្ទះនីមួយៗ ស្របពេលតែមួយ ដែលធ្វើឱ្យលំហូរនៃសម្ពាធទឹក គឺពុំអាចស្មើគ្នានោះទេ។ ស្ថិតក្នុងបរិបទមួយ ដែលរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿន ក្នុងនោះ កំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋមួយចំនួន ចំពោះការថមថយនៃសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់។
សូមទស្សនាវីដេអូខាងក្រោម https://fb.watch/d7mYbVO13c/