ធនាគារ ABA បរិច្ចាគថវិកាចំនួន ៣៥០០០​ ដុល្លារ ជួយកសាងមន្ទីរពេទ្យបង្អែក នៅខេត្តត្បូងឃ្មុំ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរ​គុណ​ដល់​ធនាគារ​​វឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលបានបរិច្ចាគថវិកា​ចំនួន ៣៥០០០​ ដុល្លារ សម្រាប់​ការ​ជួយ​កសាង​មន្ទីរពេទ្យ​បង្អែក​​ស្រុកក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីត​អភិបាលរាជធានីភ្នំពេញ ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេកប៊ុក ​​នា​​ល្ងាច​ថ្ងៃ​សុក្រ​​នេះ​ថា៖ “សូម​ថ្លែងអំណរគុណធនាគារ​វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដែលបានបរិច្ចាគថវិកាចំនួន ៣៥០០០​ ដុល្លារអាមេរិក​ សម្រាប់ចូលរួមចំណែកដល់ការសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ”។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើប។ បច្ចុប្បន្ន​មន្ទីរពេទ្យ​បង្អែកស្រុកក្រូចឆ្មារ បាន​វិវត្តខ្លួនពីមន្ទីរពេទ្យកម្រិត១ មកជាមន្ទីរពេទ្យកម្រិត២ ដែលមានសមត្ថភាព ផ្តល់សេវាវះកាត់បន្ទាន់ ជូនប្រជាជនស្រុកក្រូចឆ្មារ និងស្រុកជុំវិញផងដែរ៕