៤ខែរថភ្លើងផ្លូវដែកចិន-ឡាវ រកលុយបានជាង ២៥០លានយាន់

អន្តរជាតិ

ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​នាំចេញ​ដ៏សំខាន់​មួយ សម្រាប់​ទំនិញ​ប្រទេស​ឡាវ​ជាពិសេស​កសិផល​ បន្ទាប់​ពី​ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ ២ ​នៅ​ចុងឆ្នាំ ​២០២១​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមស្ថិតិរបស់គយទីក្រុង Chongqing បង្ហាញថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២២នេះ ចំនួនរត់នៃរថភ្លើងចិន-ឡាវក្នុងច្រកថ្មីផ្លូវដីគោកនិងផ្លូវសមុទ្រសរុប ៥៤ លើក និងបានដឹកជញ្ជូនកុងតេណ័រចំនួនសរុប ១៤២២ ដែលដឹកទំនិញក្នុងតម្លៃជាង ២៥០ លានយាន់ប្រាក់ចិន ហើយទំនិញត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ថៃ ម៉ាឡេស៊ី មីយ៉ានម៉ា និងប្រទេសឧបទ្វីបឥណ្ឌូចិនដទៃទៀត ហើយបន្តលាតសន្ធឹងទៅដល់មហាដីគោកទ្វីបអឺរ៉ាស៊ី។

ដំណើរការយ៉ាងរលូននៃរថភ្លើងនេះជាសញ្ញាដែលបង្ហាញថាខ្សែរថភ្លើងចិន-ឡាវ (ក្រុងChongqing-ក្រុងវៀងច័ន្ទ) ជាខ្សែរថភ្លើងមុនគេបង្អស់ដែលឈានចូលយុគសម័យនៃរូបមន្តចេញចូលដែនយ៉ាងឆាប់រហ័សតាមផ្លូវដែក។ ការប្រើប្រាស់រូបមន្តនេះអាចសន្សំសំចៃពេលវេលា ២៤ ម៉ោងក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកាត់បន្ថយរយៈពេលដំណើរការទាំងមូលពី ១ ដល់ ២ ថ្ងៃ។

ក្រុមហ៊ុន China State Railway Group បានឱ្យដឹងថា ផ្លូវដែករថភ្លើងល្បឿនលឿនចិន-ឡាវ បានពន្លឿនការបង្កើតបណ្តាញឡូជីស្ទិកថ្មីមួយរវាងប្រទេសចិន និងប្រទេសជាសមាជិករបស់សមាគមអាស៊ាន ដោយផ្លូវដែកនេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៦៧ម៉ឺននាក់ និងទំនិញ ១៧ម៉ឺនតោនក្នុងខែដំបូងនៃការដាក់ដំណើរការផ្លូវដែកនេះ។ នេះបើយោងតាមកាសែត Global Times របស់ចិន៕

50 Shares