ប្រវត្តិ Ezecom ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតឈានមុខគេនៅកម្ពុជា របស់ឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

Ezecom ជាក្រុមហ៊ុនខ្មែរ ១០០% ដែលម្ចាស់​ក្រុមហ៊ុន​គឺ​ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។ Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់​នូវប្រព័ន្ធខ្សែកាប្លិ៍​បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់​កម្ពុជា​ទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនមួយ​នេះ​ មាន​បេសកម្មរបស់ខ្លួន​ ក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថល​ឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។​ Ezecom មានទស្សនៈវិស័យ ក្នុងការ “ក្លាយជា​ក្រុមហ៊ុនផ្តល់សេវាកម្ម​ឈានមុខគេ តាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃ​សម្រាប់សហគមន៍”។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន បាន​មាន​ប្រសាសន៍ ក្នុង​ឱកាស​​ខួប​១៤​ឆ្នាំ នៃ​ក្រុមហ៊ុន​ Ezecom ​កាល​ខែ​មីនា ឆ្នាំ​២០២២​ ថា៖ “យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាល នៃរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ គឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជា ដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក”។

ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែង​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួនអោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាម​ក្នុងការពាំនាំមកនូវ​បច្ចេកវិទ្យាថ្មីៗ​នៅ​ជុំវិញពិភពលោកមកផ្តល់ជួនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជម្រុញអោយ​អាជីវកម្មរបស់​ពួកគេ​កាន់តែរីកចម្រើន ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយ​ប្រទេសកម្ពុជាទៅជា​ប្រទេស​ដែល​មានសេដ្ឋកិច្ចឌីជីថល។

​​លើស​ពី​​នេះ​ ​​​កាល​ពី​ថ្ងៃទី​០៥ ខែ​ឧសភា ​ឆ្នាំ​២០២២ កន្លង​ទៅ អ្នកឧកញ៉ា គិត ម៉េង ​​បាន​ទិញ​យក​ក្រុមហ៊ុន​ Opennet ​មក​បញ្ចូល​គ្នា​ជាមួយ​ Ezecom ​​​​​​ដើម្បី​ពង្រីក​វិសាលភាព​កាន់​តែ​ធំ​ថែម​ទៀត ​បន្ទាប់ពី​​ក្រុមហ៊ុន King Technologies Co.,Ltd ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនអ៊ិនធឺណិត Opennet ​​​ជំពាក់បំណុលរដ្ឋ។ នេះ​មាន​ន័យ​ថា ​អតិថិជន​​ចាស់​ទាំង​អស់​​របស់​ Opennet ​​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Ezecom ដោយ​ស្វ័យ​ប្រវត្តិ៕

199 Shares