ឧកញ៉ា ហ៊ួត ជា បង្ហើបមុខរបរចំនួន១០ ដែលគួរតែចេញរកស៊ីឆាប់រហ័សជោគជ័យ

ជុំវិញ​ឧកញ៉ា

យុវជន ឬយុវវ័យនាពេលបច្ចុប្បន្នតែងតែមានក្តីស្រមៃចង់មានមុខរបរផ្ទាល់ខ្លួន ខណៈមនុស្ស​មិន​តិច​ទេ​គិត​ថា អ្នក​រកស៊ី​ឆាប់​មាន​ជាង​អ្នកធ្វើការ។ ការណ៍​និយាយ​បែប​នេះ ដោយសារ​ឃើញ​អ្នកមាន​ជា​ច្រើន​សុទ្ធតែ​ជា​អ្នករក​ស៊ីធំ​ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ ហើយក៏ជាម្ចាស់បុរី ហ៊ួត ជា បានបង្ហើបផងដែរនូវមុខរបរដែលប្រជាពលរដ្ឋគួរចាប់ផ្តើមចេញរកស៊ី ឆាប់រហ័សនឹងជោគជ័យ ស្របពេលមានមនុស្សភាគច្រើនតែងប្រកបរបរទាំងនេះ ហើយក្លាយជាអ្នកមានទ្រព្យ មានវីឡា និងរថយន្តស៊េរីទំនើបៗជិះ។

បើតាមសហគ្រិនឆ្នើមក្នុងវិស័យគ្រឿងសំណង់ និងអចលនទ្រ​ព្យរូបនេះគូសបញ្ជាក់ពីមុខរបរចំនួន ១០ ដែលអ្នកចង់បង្កើតមុខរបរ ឬអាជីវកម្មភាគច្រើនគួរតែគិតដល់រួមមាន៖

១. វិស័យអចលនទ្រព្យ លោកថាប្រជាពលរដ្ឋ និងសេដ្ឋីមួយចំនួននៅកម្ពុជាកំពុងតែប្រកបរបរនេះ ដែលមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន មិនថាតែនៅភ្នំពេញទេ សូម្បីនៅតាមបណ្ដាខេត្តនានាក៏កំពុងតែរីកចម្រើនខ្លាំងផងដែរ ដូចជាទិញលក់ដី និងសាងសង់ផ្ទះ បុរី សម្រាប់លក់ជាដើម។

២. មុខរបរ លក់Online របរនេះមានអទិភាពខ្ពស់សម្រាប់មនុស្សស្រី ដោយសារចំណេញទាំងពេលវេលា និងទីកន្លែងសម្រាប់លក់ ។ ពេលខ្លះគ្រាន់តែមានក្នុងបន្ទប់មួយសម្រាប់ Live លក់ក៏ជាការស្រេច មិនចាំបាច់ចំណាយថវិការសម្រាប់ជួល ឬទិញតូបសម្រាប់បង្កើតរបរ Online នេះឡើយ។

៣. សំណង់ សាងសង់ និងដេគ័រ វិស័យសម្ភារៈសំណង់ សាងសង់ និងដេគ័រនេះក៏មានសក្កានុពលណាស់ដែរនាពេលបច្ចុប្បន្ន ។ លោកបន្ថែមថា វិស័យទី៣នេះ ទទួលបានប្រាក់ចំណេញឥតដែនកំណត់ ព្រោះមិនថារដូវប្រាំង ឬរដូវវស្សានោះទេគឺគេត្រូវការគ្រប់
ពេលសម្រាប់ប្រើប្រាស់។

៤. ធនាគារ ហិរញ្ញវត្ថុ ឬបញ្ជាំ មុខរបរទី៤នេះ ជាមុខរបរសម្រាប់អ្នកមានធនធា​នខ្ពស់ សម្រាប់អ្នកដែលមិនសូវមានធនធានក៏អាចធ្វើទៅតាមកម្រឹតបានដែរ​ ដូចជាបង្តើតក្រុមហ៊ុនដាក់បញ្ចាំជាដើម។

៥. អេឡិចត្រូនិច ឬបច្ចេកវិទ្យា មុខរបរនេះទាមទារឲ្យមានចំណេះដឹងខ្ពស់ បពិសោធន៍ និងការស្វែងរកអ្វីដែលថ្មីៗ ដើម្បីឲ្យអាជីវកម្មនេះកាន់តែមានប្រសិទ្ធិភាព។

. លក់សម្ភារៈកូនក្មេង សម្ភារៈកូនក្មេង ឬ Baby Mart នេះគឺមិនអាចខ្វះបានទេ​ ខណៈបច្ចុប្បន្ននេះមាន Brand ល្បីៗរបស់កូនខ្មែរជាច្រើនដែលមានសាខាចាប់ពី ៥-១០កន្លែងក៏មានដែរ។

៧. វិស័យសុខាភិបាល មានដូចជា គ្លីនិក ឱសថស្ថាន លក់សម្ភារៈ ថែរក្សាសុភាព ជារបរដែលកំពុងពេញនិយម និងមានសារៈសំខាន់សម្រាប់កម្ពុជា។

. វិស័យអប់រំ ផ្តោតទៅលើសាលារៀន ការសរសេរជាសៀវភៅ ឬបើកបណ្ណាល័យជាដើម។​ ដោយសារកម្ពុជាស្ថិតនៅ់់ក្នុងប្រទេសកំពុងអភិវឌ្ឈន៍ ដូច្នេះមនុស្សភាគត្រូវការទិញសៀវភៅយកទៅរៀនខ្លួនឯងដើម្បីទទួលបានចំណេះដឹង។

៩.​ម្ហូបអាហារ ឬ ភោជនីយដ្ឋាន: គឺជាមុខរបរល្អនិងពេញនិយម ព្រោះនៅកន្លែងណាក៏ត្រូវការញ៉ាំ ឬកន្លែងសប្បាយដែរ។ វាជារបរមួយដែលអាជីវករគួរតែគិតដល់។

០.ក្រុមហ៊ុនដឹកជញ្ជូនឬបញ្ញើ មុខរបរចុងក្រោយ នេះក៏មានសារ:សំខាន់ណាស់ដែរ ព្រោះបច្ចុប្បន្ន ទំនិញភាគច្រើនគេតែងតែផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន។ របរនេះផងដែរក៏មិនទាន់មានអ្នកស៊ីប៉ុន្មានទេ ដូច្នេះឱកាសនៃការបង្កើតក៏មានអាទិភាពខ្ពស់៕

លោកឧកញ៉ា ហ៊ួត ជា បានផ្តល់តំបូន្មានថា៖ «ខ្ញុំត្រូវតែព្យាយាមជានិច្ច ព្រោះការជោគជ័យមិនបានមកដោយងាយៗទេ។ ត្រូវធ្វើជាមនុស្សរឹងបុឺងដាច់ខាតកុំផ្តេកផ្តួលលើព្រេងវាសនា និងទន់ជ្រាយអោយសោះ»

298 Shares