តើកម្ពុជាចំណេញអ្វីខ្លះ? សភាពាណិជ្ជកម្មកម្ពុជា រំពឹងទទួលលទ្ធផលបែបណា ក្រោយជួបទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

ក្នុង​ដំណើរទស្សនកិច្ច និងធុរកិច្ច​ទៅ​សហរដ្ឋអាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា រំពឹងថា​​​នឹង​​មាន​ការ​ជម្រុញ​ពាណិជ្ជកម្ម​​រវាង​កម្ពុជា-អាមេរិក ដោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ស្នើ​សុំ​ឱ្យ​ភាគី​អាមេរិក​បន្ត​ការ​អនុគ្រោះ​ពន្ធ GSP រួម​ទាំង​​​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​​មាន​កិច្ច​ទំនាក់ទំនង​​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ និង​កាន់​តែ​ធំ។ នេះ​បើ​តាម​​ឧកញ៉ា​ លឹម ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ថ្លែង​ប្រាប់​ឧកញ៉ាញូស៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លឹម ហេង បានបន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ថ្ងៃ​​សុក្រ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​វ៉ស៊ីនតោន សហរដ្ឋអាមេរិក​ ​​ចាត់ទុក​ថា​ជា​ជោគជ័យ​មួយ​ដ៏​ល្អ​សម្រាប់​​ពាណិជ្ជកម្ម​ទ្វេរភាគីរវាង​កម្ពុជា-អាមេរិក ព្រោះ​ការ​នាំចេញ​របស់​កម្ពុជា ទៅ​កាន់​អាមេរិក មាន​ទំហំ​ទឹកប្រាក់​ធំ។ ​ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​ផង អ្នក​ឧកញ៉ា​ គិត ម៉េង ក៏​បាន​លើក​ឡើង​អំពី​ការ​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ព្រោះ​តាំង​ពី​ពេល​ណាៗ​មក ទើប​តែ​ពេល​នេះ​ទេ ​​ដែល​សភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​ជា​សភាពាណិជ្ជអាមេរិក បានជួប​គ្នា និង​ជា​លើក​ទី១ ហើយ​នេះ​ជា​សញ្ញាមួយ​ចាប់​ផ្តើមពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេរគី​ផង​ដែរ។

លោកឧកញ៉ា បានបន្ថែមថា៖ “ចំពោះការលើកឡើងពីការធ្វើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU) នោះ គឺថា​ខាង​សភាពាណិជ្ជកម្ម​អាមេរិក ព្រម​ទទួល​យក ដើម្បី​យើង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​​អ្វី​ដែល​សភាពាណិជ្ជកម្ម​យើង​ស្នើសុំ​នោះ​គឺ​ថា ក្នុង​នាម​យើង​ជា​ប្រធាន​ក្រុមប្រឹក្សា​​ធុរកិច្ច​អាស៊ាន អ្នក​ឧកញ៉ា គិត ម៉េង បាន​ស្នើ​សុំ​​​​អញ្ជើញ​ភាគី​អាមេរិក​ទៅ​កម្ពុជា នៅ​ខែ​វិច្ឆិកា ដើម្បី​ចូល​រួម​ប្រជុំ​ការ​វិនិយោគ​អាស៊ាន ដែល​រៀប​ចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា ប៉ុន្តែ​គួរ​ឱ្យ​​ស្តាយ​​ភាគី​អាមេរិក​​ពេល​នោះ​​ នឹង​​ចំ​ពេល​រៀប​ចំ​បោះឆ្នោត ដូច្នេះ​ប្រហែល​ពួកគាត់​មិន​បាន​មក តែ​គាត់​គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​របស់​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន។

ទន្ទឹមនឹងនោះ ភាគី​អាមេរិក​ ក៏​បាន​ចូល​រួម​អបអរសាទរ​ផង​ដែរ ចំពោះ​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣៕

292 Shares