​បើ​រុស្ស៊ីមិនព្រម​បើកច្រកពាណិជ្ជកម្ម​អ៊ុយក្រែន ពិភពលោក​នឹង​ជួប​វិបត្តិ​ស្បៀងអាហារ​ដ៏​រ៉ាំរ៉ៃ

អន្តរជាតិ

សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​បាន​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ ខណៈ​វា​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ចុងខែ​កុម្ភៈ​ ហើយ​មក​ទល់​នឹង​ពេលនេះ​ស្ថានការណ៍​នៃ​ព្រឹត្តិការណ៍​មួយ​នេះ​នៅ​តែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង ​រុស្ស៊ី និង​អ៊ុយក្រែន​គឺ​ជា​ប្រទេស​នាំ​ចេញ​ស្រូវសាលី និង​ផលិតផល​កសិកម្ម​ដ៏​ធំ​បំផុត​មួយ​លើ​លោក ហើយ​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ការ​នាំចេញ​របស់​ប្រទេស​ទាំង ២ កក​ស្ទះ ធ្វើ​ឲ្យ​ពិភពលោក​កំពុង​បារម្ភ​បញ្ហា​កង្វះ​ខាត​ចំណី​អាហារ​នា​ថ្ងៃអនាគត​។

ទន្ទឹម​នឹង​នោះ យោង​តាម​សម្ដី​របស់​មន្ត្រីការបរទេស​របស់​ប្រទេស​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​រុស្ស៊ី​មិន​ព្រម​បើក​ច្រក​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ​របស់​អ៊ុយក្រែន​នា​ពេល​ឆាប់ៗ នោះ​ពិភព​លោក​នឹង​ជួប​ប្រទះ​វិបត្តិ​ចំណីអាហារ​ជាច្រើន​ឆ្នាំ ជា​ពិសេស​គឺ​លើ​វិស័យ​កសិកម្ម​តែ​ម្ដង។

បញ្ជាក់​ដែរ​ថា ច្រក​ផែ​សមុទ្រ Black Sea របស់​អ៊ុយក្រែន​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​តាំង​ពី​ថ្ងៃទី ២៤ ​កុម្ភៈ​មក​ម៉្លេះ ក្រោយ​ពេល​រុស្ស៊ី​បាន​បញ្ជូន​កង​កម្លាំង​ជា​ច្រើន​ពាន់​នាក់​ទៅ​កាន់​ទីនោះ។

ដោយសារ​មិន​អាច​នាំ​ចេញ​ផលិតផល​បាន ស្របពេល​មិនមាន​ទីតាំង​ផ្ទុក​ផលិតផល​ដែល​ត្រូវ​ប្រមូល​ផល​នា​ពេល​បន្ទាប់​ផង​ អ៊ុយក្រែន​បាន​ព្រមាន​ទៅ​កាន់​រុស្ស៊ី និង​ស្នើ​ទៅ​កាន់​អង្គការ​ពិភពលោក​ជាច្រើន ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ស្នើ​បើក​ច្រក​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្រ​ឡើង​វិញ បើ​មិន​ចង់​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​កង្វះ​ចំណីអាហារ៕

ប្រភព: CNN

168 Shares