ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទម្លាយប្រាប់ពីទម្លាប់ធ្វើឲ្យអ្នកជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច

រឿងធំមួយត្រូវកើតចេញពីរឿងតូចតាចជាច្រើនផ្គុំចូលគ្នា ដូចនេះជោគជ័យធំមួយក៏ត្រូវតែកើតចេញពីគំនិត ឬទម្លាប់តូចៗ ដែលអនុវត្តន៍ជាប្រចាំដូចគ្នា។ ការណ៍និយាយបែបនេះព្រោះ បុគ្គលដែលជោគជ័យគ្រប់រូប សុទ្ធតែបង្កើត និងអនុវត្តន៍ទម្លាប់ជាប្រចាំ ដើម្បីសម្រេចគោលដៅរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជាស្ថាបនិកក្រុមហ៊ុនបញ្ចាំ Vichetdara Cash Express Co., LTD និងជាម្ចាស់បុរី វិចត្រដារ៉ា (វីឡាព្រិស៍) បានទម្លាយប្រាប់ពីរបៀបបង្កើតទម្លាប់ធ្វើការងារឲ្យលើសប្រាក់បៀវត្ស ដើម្បីឲ្យគំនិតរីកចម្រើន ដែលអាចវិវឌ្ឈន៍ខ្លួនក្លាយជាសហគ្រិនបាន។

បើតាមសហគ្រិនដ៏ល្បីឈា្មះរូបនេះបានគូសបញ្ជាក់ពីគំនិត៤ចំនុចដែលអ្នកចង់បានទទួលភាពជោគជ័យគួរតែអនុវត្តន៍រួមមាន៖


១.រៀនសូត្រពីការងារ៖ បើមានឱកាសបានធ្វើការងារគួរតែរៀនសូត្រពីការងារទាំងនោះ
ដោយប្រឹងប្រែង​ធ្វើការឲ្យពីសមត្ថភាព។ កុំមានអារម្មណ៍ថាធ្វើការងារឲ្យគេជាអ្នកស៊ីឈ្នួល តែត្រូវមានគំនិតទៅធ្វើជាសេវាកម្មឲ្យក្រុមហ៊ុន ។ នៅពេលដែលធ្វើការបានល្អ នោះលទ្ធផលបាន
ទៅថៅកែ តែទម្លាប់ល្អនឹងបានមកយើង។


២.ធ្វើការលើសពីប្រាក់បៀវត្សដែលទទួលបាន៖ នៅពេលដែលប្រឹងធ្វើការងារឲ្យលើសពី
ប្រាក់ខែដែលគេផ្ដល់ឲ្យ យូរៗទៅនិងមានចំណេះជំនាញនៅក្នុងខ្លួនច្បាស់លាស់ ដែល
អាចនឹងបានឡើងប្រាក់ខែ ឬមានឱកាសយកជំនាញដែលខ្លួនមានទៅវិនិយោគជាមួយ
អ្នកមានលុយ។


៣. យកជំនាញទៅវិនិយោគ៖ លោកឧកញ៉ាបានបន្តថា ជំហាននេះយើងយកជំនាញទៅដកពិសោធន៍
ដំបូង ដូចនេះមិនទាន់ទទួលបានលទ្ធផលល្អប្រសើរខ្លាំងនៅឡើយទេ តែជាជំហានដែលធ្វើឲ្យ
យើងមានជំនឿចិត្ត អាចទៅវិនិយោគជាមួយអ្នកបន្ទាប់បាន។


៤.ឱកាសជោគជ័យ៖ ចំណុចចុងក្រោយនេះលោកបានបញ្ជាក់ថា ត្រូវប្រមូលបទពិសោធន៍ និង
ជំនាញដែលមានធ្វើជាដើមទុន ចេញទៅវិនិយោគឬបង្កើតអាជីវកម្មថ្មីដោយខ្លួនឯងបាន។ ទាំង
នេះជាគំនិតជោគជ័យដែលអ្នកមានតែងតែអនុវត្ត។


លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ក៏បានផ្ដល់ជាឃ្លាលើកទឹកចិត្តមួយដែរថា« វិថីទៅរកភាពជោគជ័យមិនមែនក្រាលដោយមាសនោះទេ! បន្លានិងឧបសគ្គ ទើបជាផ្លូវទៅកាន់ភាពជោគជ័យពិតប្រាកដ»៕