សំណុំរឿងអតីតប្រធានបក្សខ្មែរក្រោក ប្លន់អ្នកលក់ឡេ ត្រូវបានតុលាការបើកការជំនុំជម្រះហើយ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះលើសំណុំរឿង លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីត​ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឭកថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង និង​បក្ខពួក ដែល​មាន​គ្នា​៥​​នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បាន ចូលប្លន់យកបានគ្រឿងពេជ្រមួយចំនួន កាលពីព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។ក្រុម​ចោរ​ទាំង​នោះ​បាននាំគ្នា​គេច​ខ្លួន បានត្រឹមតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវអាវុធ​ហត្ថ​រាជធានីភ្នំពេញ បង្ក្រាបបាន។ លោក William Guang និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ និងក្លែង​ឯកសារសាធារណៈ»។

ក្រោយពីការ​ជំនុំជម្រះ​ព្រឹក​មិញ​ហើយ តុលាការ​បាន​សម្រេច​​​ថា​នឹង​បន្ត​ជំនុំជម្រះ​សំណុំរឿង​ខាង​លើ​នេះ ​​នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២ ជា​បន្ត​ទៀត ខណៈដែល​ពេល​នេះ​ អតីតប្រធានគណៈបក្សខ្មែរក្រោក​រូប​នេះ​ និង​បក្ខ​ពួក​ កំពុង​បន្ត​​ត្រូវ​បាន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស៕