ភេសជ្ជៈទឹកផ្លែឈើ YEOS ស្នើសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជា ស្របពេលត្រៀមវ៉ៃលុកទីផ្សារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោក តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបតំណាងក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD. ដែលផលិតភេសជ្ជៈដ៏ល្បីក្នុងចំណោមក្រុមហ៊ុនភេសជ្ជៈនៅកម្ពុជា ដើម្បីស្នើសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២៦ ខែឧសភាម្សិលមិញ ក្រុមហ៊ុនក៏បានលើកឡើងដែរថាខ្លួនបាននឹងកំពុងផលិតភេសជ្ជៈទឹកផ្លែឈើ YEOS នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសបន្ថែមទៀត។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានស្នើសុំការសហការផ្សព្វផ្សាយពីផលិតផលខ្លួនទៅកាន់សមាជិកសភាពាណិជ្ជកម្មកម្ពុជាឲ្យបានទូលំទូលាយផងដែរ នឹងសង្ឃឹមថាសមាជិកសភាពាណិជ្ជកម្មកម្ពុជានឹងគាំទ្រនូវផលិតផលរបស់ខ្លួន។

លើសពីនេះ ក្រុមហ៊ុនផលិតភេសជ្ជៈ YHS ក៏ជាសមាជិកសាមញ្ញរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រុមហ៊ុន YHS (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់សិង្ហបុរី Yeo Hiap Seng Ltd ដែលបានសាងសង់រោងចក្រផលិតភេសជ្ជៈលើកដំបូងរបស់ខ្លួននៅកម្ពុជាលើផ្ទៃដី ៩,៣ ហិកតាដែលខ្លួនបានទិញកាលពីខែមីនាឆ្នាំ ២០១៤ នៅតំបន់សេដ្ឋកិច្ចពិសេសភ្ភ្នំពេញ។ គម្រោងនេះក្រុមហ៊ុនវិនិយោគយ៉ាងហោចណាស់ ៧ លានដុល្លារក្នុងការសាងសង់រោងចក្រផលិតលើទំហំដី ៤០ ០០០ ម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Yeo Hiap Seng ល្បីល្បាញដោយសារទឹកផ្លែឈើយីហោ Yeo’s របស់ខ្លួនដែលរួមមានទឹកចាហួយ ទឹកសណ្តែក ជាដើម។ ការសាងសង់រោងចក្រនេះត្រូវបានគ្រោងនឹងបញបញ្ចប់់កាលពីខែវិច្ឆិកាឆ្នាំ ២០១៦។

បើវិលទៅរកអតីតកាលប្រហែល១២១ឆ្នាំមុនវិញ ម្ចាស់ក្រុមហ៊ុន Yeo’s លោក Yeo Keng Lia គឺបានបើករោងចក្រផលិតទឹកស៊ីអ៊ីវមួយកន្លែងជាមួយនឹងមិត្តរបស់គាត់។ ប៉ុន្តែបន្ទាប់ពីមិត្តគាត់ចាកចេញពីអាជីវកម្មផលិតទឹកស៊ីអ៊ីវនោះ លោក Yeo ក៏ចាប់ផ្តើមអាជីវកម្មថ្មីរបស់គាត់ផ្ទាល់ហៅថា Yeo Hiap Seng នៅក្នុងឆ្នាំ១៩០៣។
ក្រោយមក រោងចក្រផលិតទឹកស៊ីអ៊ីវរបស់លោកក៏ទទួលបានភាពជោគជ័យជា រីឯកូនប្រុសរបស់លោក ឈ្មោះលោក Yeo Thian In គឺជាអ្នកដែលបានផ្សព្វផ្សាយយីហោមួយនេះឲ្យមានភាពល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍។

យ៉ាងណា ការផ្ទុះសង្គ្រាមនៅក្នុងឆ្នាំ ១៩៣៧ ក៏បានរុញច្រានឲ្យលោក Yeo Thian In ចាកចេញពីប្រទេសរបស់ខ្លួនភៀសខ្លួនទៅនៅប្រទេសស៊ីងហ្កាពួ។ តែបើទោះបីជាគាត់មិនស្ថិតនៅក្នុងប្រទេសកំណើតរបស់គាត់ក្តី លោក Thian In ក៏នៅតែបន្តពង្រីកម៉ាកយីហោរបស់ឪពុកលោក Yeo Hiap Seng ឲ្យគេស្គាល់ដែរ។

លុះមកដល់ក្រោយសង្គ្រាមលោកលើកទីពីរ Yeo Hiap Seng គឺកាន់តែមានភាពរីកសាយទៅលើបណ្តាប្រទេសនៅអាស៊ី និង បានចាប់ផ្តើមបង្កើតផលិតផលផ្សេងៗទៀតដូចជាភេសជ្ជៈ ទឹកជ្រលក់ និង ថែមទាំងមីស្រុះទៀតផង៕