រាជរដ្ឋាភិបាល សម្រេច​កែសម្រួល​ផ្ទៃដី​ជាង​៣៤០០ហិកតា ពី​​តំបន់​៣​បញ្ចូល​មក​តំបន់​២នៃ​តំបន់​បឹង​ទន្លេ​សាប ក្នុង​ខេត្ត​ពោធិ៍សាត់

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យកែសម្រួលផ្ទៃដីទំហំ ៣៤៤៨​ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់​បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្ត​ពោធិ៍សាត់ និងប្រគល់ជូនប្រជា​ពលរដ្ឋ​​ប្រើប្រាស់ និងអាស្រ័យ​ផល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ​២០​២២ បានសម្រេច «កែសម្រួលផ្ទៃដីទំហំ ៣៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុង​ភូមិ​សា​​ស្ត្រខេត្ត​ពោធិ៍​សាត់ ចេញ​ពីតំបន់​៣នៃ​បឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អន​ក្រ.បក់ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៦​៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល។

ក្នុងនោះ រួមមានឃុំកំពង់ពោធិ៍ ឃុំកំពង់លួង់ ឃុំ​អន្សា​ចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១,១២២​ហិកតា ៤៥អា ជូន​ប្រជាពលរដ្ឋ​ចំនួន៧០៦គ្រួសារ។ ឃុំ​កញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុក​កណ្ដៀង ដីទំហំ ១,១៦៩ហិកតា ៧២អា ជូនប្រជា​ពលរដ្ឋ​ចំនួន៥៨៥គ្រួសារ។ និងឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១,១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋចំនួន​៣៦៧​គ្រួសារ៕