ហាង LUNA PRIME រចនាបថ​មកុដ​អ​ប្សា​រា បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ចំ​កណ្ដាល​បេះដូង រាជធានី​ភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ហាង LUNA PRIME ដែលស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សារា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។

រចនាបថ​ហាង​ទាំងមូល​ត្រូវ​បាន​លម្អ ដោយ​ពណ៌​ធម្មជាតិ និង​ស្រះ​ផ្កាឈូក​ដ៏​ស្រស់​ត្រកាល ប្លែក​ភ្នែក​ដែល​រំលេច​ឡើង​ធ្វើ​ឱ្យ​មាន ភាព​ទាក់ទាញ និង​បង្កប់​ទៅ​ដោយ​អត្តសញ្ញាណ​ជាតិខ្មែរ អម​ដោយ​បរិយាកាស​ថ្មី​ដំបូង​គេ​ក្នុង រាជធានី​ភ្នំពេញ ។

ដោយ​បាន​មើលឃើញ​អំពី​សក្កា​នុ​ពល​នៃ​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ក្នុង​ប្រទេស កម្ពុជា លោក​ជំទាវ ឈុ​ន សុភា​រ័​ត្ន ស្ថាបនិក​ប្រ៊េ​ន Luna Coffee & Bakery ដែល​ទទួល​បាន ការ​គាំទ្រ​ដ៏​លើសលប់​ពី​សំណាក់​អតិថិជន និង​បាន​បង្កើត​រហូត​ដល់​ទៅ ១៦ សាខា​នៅ​ទូ​ទាំង ប្រទេស​ត្រឹមតែ ៣ ឆ្នាំ​នោះ លោក​ជំទាវ​បាន​សម្រេច​បោះ​ជំហាន​ថ្មី​មួយទៀត​គឺ LUNA PRIME ដែល​ជា​មុខមាត់​ថ្មី High-End Bistro ស្តង់ដារ​លំដាប់​ប្រណីត​ផ្ចិតផ្ចង់ ទាំង​រចនាបថ ការ​តុ​ប តែង បរិយាកាស និង​សេវាកម្ម​ម្ហូបអាហារ​ផ្សេង​ៗ ជាមួយ​រសជាតិ​កម្រិតស្តង់ដារ​ប្រចាំ​តំបន់ អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ហាង​នេះ ។

លើពីនេះលោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹកជាមួយ នឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុងភ្លាម និងបានភ្លក់រសជាតិកាហ្វេថ្មីៗប្រចាំហាង នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទ កាហ្វេថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច គឺមានម្ហូប ម្ហូបអាស៊ី ម្ហូបអឺរ៉ុបពិសេសៗ ប្រចាំហាងច្រើនមុខជាមួយស្រាក្រហមល្បីៗ និង Cocktail ពិសេសៗបម្រើជូនអតិថិជន។

លោកអ្នកអាចកក់ទុកមុនតាមរយៈទូរស័ព្ទ ៖ 081 8888 68

ម៉ោង​ដំណើរការ ៖ 6:30 ព្រឹក ដល់ម៉ោង 12 រំលងអាធ្រាត

អាសយដ្ឋាន​ផ្ទះ​លេខ ១៩៧ មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ ៣៨០ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន រាជា​ធានី​ភ្នំពេញ ។

ទីតាំង ៖ Google Map : https://bit.ly/LunaPrime