ប្រទេសថៃ ចង់ចាប់ដៃជាមួយវៀតណាម ដំឡើងតម្លៃអង្កររួមគ្នា

អន្តរជាតិ

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយថា វៀតណាម និងថៃ ដែលជាប្រទេសផលិតអង្ករកំពូលទាំងពីររបស់ពិភពលោក កំពុងពិភាក្សាគ្នា ដើម្បីដំឡើងតម្លៃស្រូវអង្កររួមគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ យោងតាមនាយករដ្ឋមន្រ្តី Paryut Chan-o-cha បានឱ្យដឹងថា ប្រទេសថៃ វៀតណាម គួរតែរួមគ្នាដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចក្នុងការចរចា នៅក្នុងទីផ្សារពិភពលោក ខណ:វិធានការមួយនេះ អាចជាការគំរាមកំហែងធំមួយ ដល់តម្លៃស្បៀងអាហារ នៅទូទាំងពិភពលោក ។

គួរឱ្យដឹងថា ប្រទេសថៃ និងវៀតណាម ជាប្រទេសនាំចេញអង្ករធំទីពីរ និងទីបី របស់ពិភពលោក ខណ:ប្រទេសទាំង ២ កំពុងព្យាយាមបង្កើនអំណាចក្នុងការចរចា និងបង្កើនប្រាក់ចំណូលដល់កសិកររាប់លាននាក់ បន្ទាប់ពីតម្លៃបានចុះទាប អស់រយ:ពេលជាង ២០ ឆ្នាំមកហើយ ។

ប៉ុន្តែពេលវេលានេះ អាចនឹងមិនសមស្របនោះទេ សម្រាប់ទីផ្សារពិភពលោក ដោយសារតែប្រទេសឥណ្ឌា អាចនឹងដាក់កម្រិតទៅលើការនាំចេញអង្ករ បន្ទាប់ពីមានផែនការដំឡើងតម្លៃដូចគ្នានេះ ចំពោះស្រូវសាលី និងស្ករស ។

លើសពីនេះ ផែនការក្នុងការដំឡើងថ្លៃអង្កររបស់ប្រទេសថៃ ក៏អាចធ្វើឱ្យមានអតិផរណា ដែលកំពុងបន្តកើនឡើងផងដែរ ខណ:អង្គការសហប្រជាជាតិប៉ាន់ស្មានថា តម្លៃស្បៀងអាហារពិភពលោក បានកើនឡើងជាង ៣៤% នៅឆ្នាំមុន ដែលភាគច្រើនកើនឡើង ដោយសារតែការរាតត្បាតនូវជំងឺកូវីដ ១៩ ៕