ចៅហ្វាយ​ខេត្ត កំពត ចុះ​បញ្ជា​ផ្ទាល់ ឲ្យ​ក្រុមហ៊ុន​​ដែល​ចាក់​ដី​រំលោភ​ព្រៃកោងកាង នៅឃុំព្រែក​ត្នោត ត្រូវ​កាយ​ចេញ​​បន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

​បន្ទាប់ពី រដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែងចាក់ដីរំលោភចូលព្រៃកោងកាង ជាមួយនិង ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល រួចមក នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ បានបញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមអភិបាលខេត្ត បានលើកបញ្ជាក់ថា: អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុង​សហគមន៍គឺជាកង្វល់​របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តគ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ។ ជាលទ្ធផល រួមមាន៖

+ក្រុមហ៊ុនត្រូវផ្អាកធ្វើសកម្មភាពចាក់ដី។

+ក្រុមហ៊ុនត្រូវកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់។