ឧកញ៉ា ស្រី ចាន់ថន ជួយសង់ស្ពានថ្មីជូន​អ្នកឃុំ​ព្រែក​លួង​ ជំនួសស្ពានចាស់ដែល​​មានសភា​ព​​​ទ្រុឌទ្រោម

ជុំវិញ​ឧកញ៉ា

ដោយមានសំណូមពរ​ពីប្រជាពលរដ្ឋ​ និងអាជ្ញាធរ​ លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន​ Jet’s Group និង Skyland 7NG បានជួយសាងសង់ស្ពាន​មួយ​កន្លែង នៅក្នុងឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល ខណៈស្ពានបច្ចុប្បន្ន​មានសភាព​ចាស់​ទ្រុឌទ្រោម​ ពុំមានសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានដែលលោក​ឧកញ៉ា ស្រី ចាន់ថន បានជួយសាងសង់ថ្មីនេះ មានបណ្តាយប្រវែង៣០ម៉ែត្រ​ និងទទឹង​១២ម៉ែត្រ​។ លោកឧកញ៉ា បានរំពឹងថា ស្ពានថ្មីនឹងជួយសម្រួលដល់ការធ្វេីដំណេីរឆ្លងកាត់របស់ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព​ ៕