ថ្នាក់ដឹកនាំ​កំពូលៗ​កម្ពុជា ​ចេញ​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​​ណា​ខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ពលរដ្ឋ​រាប់លាន​នាក់​បាន​ចេញទៅបោះឆ្នោត​ជ្រើសរើស​តំណាងនៅថ្នាក់មូលដ្ឋាន​យ៉ាងកុះករ ខណៈ​​ថ្នាក​ដឹកនាំ​កំពូលៗ​ក៏​បាន​ចូលរួមបោះឆ្នោត​តាម​មណ្ឌលនានានៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ បាន​អញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និង វិក្រឹត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តត្បូងឃ្មុំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងលោកជំទាវ បាន​អញ្ជើញបោះឆ្នោតនៅមណ្ឌលវិទ្យាល័យវត្តកោះ ស្ថិតក្នុងវិទ្យាល័យវត្តកោះ  សង្កាត់បឹងរាំង  ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោតស្ថិតក្នុងអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង