មក​ស្គាល់​ហាង​លក់​មាស ៣ កន្លែង​ល្បី​នៅ​ភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

បើ​និយាយ​ពី​​ហាង​លក់​មាស​ពេជ្រ​នៅរាជធានីភ្នំពេញមាន​ច្រើន តែ​​ហាងលក់​មាសពេជ្រ ៣ កន្លែងនេះ​​កំពុង​សាងកេរ្តិ៍ឈ្មោះ និង​មាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាង​លក់​មាស​ពេជ្រ លី ហួរ

ឧកញ៉ា លី ហួរ ជា​អ្នក​ជំនួញ​ជើង​ចាស់​ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ជា​អ្នក​ជំនួញ​រកស៊ី​លក់​មាស​ប្ដូរ​ប្រាក់​លី ហួរ តាំង​ពី​ទសវត្ស ៨០ មក​ម៉្លេះ។

នៅ​ឆ្នាំ១៩៨៥ ឧកញ៉ា​លី ហួរ និង​ភរិយា បាន​មើល​ឃើញ​ឱកាស​ទីផ្សារ​ទិញ​លក់​មាស ក៏​បាន​ចាប់ផ្ដើម​ជួញ​ដូរ​ទិញ​លក់​មាស ដោយ​ចាប់ផ្ដើម​ពី​ដើមទុន​មាស​ចំនួន​ពីរ​ជី។ បច្ចុប្បន្ន​ លី ហួរ គ្រុប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ក្រុមហ៊ុន​ធំ​មួយ មាន​ប្រតិបត្តិការ​អាជីវកម្ម​ច្រើន​ប្រភេទ​ក្នុង​ពហុ​វិស័យ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ហាង​លក់​មាស​ពេជ្រ ហេង ឆៃទិត

នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី​មាន​ហាង​លក់​មាស​ពេជ្រ​ជាច្រើន​កន្លែង ប៉ុន្តែ​ហាង​លក់​មាស ហេង ឆៃទិត ជា​ហាង​ដ៏​ធំ​មួយមាន​ការ​ស្គាល់​ច្រើនពីមហាជន។

ហាង​លក់​មាស​ពេជ្រ ហេង ឆៃទិត ល្បី​ខ្លាំង​កាល​ពី​ជំនាន់​ទសវត្សរ៍ ៩០ និង​ដើម​ឆ្នាំ​២០០០ ដោយសារ​​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​កញ្ចក់​ទូរទស្សន៍ រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​នាំ​កេរ្តិ៍ឈ្មោះ​ហាង​លក់​មាស​ដ៏​ធំនេះ​ទទួលស្គាល់ច្រើន​​ក្នុង​ចំណោម​មហាជនទូទៅ។

ហាង​លក់​មាស​ពេជ្រ ទ្រី ដាណា

វិវឌ្ឍ​ពី​អាជីវកម្ម​លក់​ផលិតផល​សុខភាព​និង​សម្រស់ ហាង​លក់​មាស​ពេជ្រ ទ្រី ដាណា ទើប​តែ​ចាប់​បើក​ដំណើរការ​ប៉ុន្មាន​ឆ្នាំនេះ​ទេ តែ​សាង​កេរ្តិ៍ឈ្មោះ​និង​គាំទ្រ​ពី​មហាជន តាម​រយៈ​ប្រជាប្រិយភាព​របស់​អ្នកស្រី ទ្រី ដាណា ជា​ម្ចាស់ហាង​ផ្ទាល់​តែ​ម្តង។

​មាន​ប្រវត្តិ​ជា​ក្មេង​លំបាក​ក្រ​ខ្សត់ ដើរ​លក់​របស់​តាម​ផ្សារ​តាំង​ពី​នៅ​តូចៗ ដើម្បី​រក​អង្ករ​ច្រក​ឆ្នាំង ​ហើយ​ដោយសារតែ​ការ​តស៊ូ​បាន​ខិតខំ​រកស៊ី ដាក់​ដើមទុន​ពី​មុខ​របរ​លក់​គ្រឿងសម្អាង​ទទួល​បាន​ភាព​ជោគជ័យ ​រហូត​មាន​លទ្ធភាព​បើក​ហាង​លក់​មាស​ពេជ្រ​ដ៏​ធំ​មួយ។

ហាង​លក់មាស​ពេជ្រ ទ្រី ដាណា ឃើញ​ថា​ពង្រីក​ខ្លួន​ធំ​ទៅ​ៗ​នៅ​ម្តុំ​ព្រែកព្នៅ ខណៈ​អាជីវកម្ម​លក់​ដូរ​រាល់​ថ្ងៃ​​កាន់​តែ​កាក់កប មាន​អតិថិជន​ចេញ​ចូល​ឥត​ដាច់៕