៧ ប្រទេស​​ មានពលករខ្មែរ​ទៅ​ធ្វើការ​ច្រើន​បំផុត

សង្គម​និង​សេដ្ឋកិច្ច

​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ឲ្យដឹង​ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន២សែននាក់ បាន​ចេញទៅ​ធ្វើការនៅក្រៅប្រទេស។ ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាងកម្ពុជា​​ គឺ​ប្រភព​ដែលមានពលករខ្មែរ​ទៅធ្វើការ​ច្រើន​បំផុត។ ក្រៅពីថៃ ​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត ក៏​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ច្រើន​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

– ថៃ ១.២ លាននាក់

-កូរ៉េខាងត្បូង ៤៥ ០០០នាក់

-ម៉ាឡេស៊ី ២៣០២៧ នាក់

-ជប៉ុន ១១ ៤៥៣ នាក់

-សិង្ហបុរី ៨២១ នាក់

-ចិនហុងកុង ២០២ នាក់

-អារ៉ាប៊ីសាអូឌីត ៤៣ នាក់

​ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស​ភាគច្រើន​លើ​ផ្នែក​សំណង់ កសិកម្ម នេសាទ និង​រោងចក្រ​ឧស្សាហកម្ម ខណៈ​ពលករជំនាញមានមិនច្រើនទេ។

ក្នុងមួយ​ឆ្នាំៗ​តាមរយៈពលករចំណាកស្រុក​ បាន​ផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញប្រមាណ ១ ពាន់លានដុល្លារ ដែល​បាន​ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​៕