បង្ហាញសៀវភៅស្នាដៃនិពន្ធដ៏ពិសិដ្ឋរបស់អ្នកឧកញ៉ា គួច ម៉េងលី

ជុំវិញ​ឧកញ៉ា

មនុស្សទូទៅនៅកម្ពុជាភាគច្រើនបានស្គាល់អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក គួច ម៉េងលី ដែលជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត និងជាសហគ្រិនជោគជ័យមួយរូប។ បច្ចុប្បន្ន លោកត្រូវគេស្គាល់ថាជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបាន​សញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ​​ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។

បច្ចុប្បន្ន អ្នកឧកញ៉ាក៏មានតំណែងជា សមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

បទពិសោធន៍ និងចំណេះដឹងដ៏ខ្ពង់ខ្ពស់របស់លោកធ្វើឲ្យប្រជាជនខ្មែរទូទៅបានសម្តែងការកោតសរសើរស្ងប់ស្ងែងមោទកភាពជាមួយលោក។ ក្រៅតែពីការចែករំលែកបទពិសោធន៍ ជីវិតជោគជ័យ មាគ៌ា និងក្បួនរកស៊ីផ្សេងៗក្នុងសិក្ខាសាលាជាច្រើនលើកច្រើនសារមក លោកក៏រៀបចំតាក់តែងចងក្រងជាសៀវភៅដើម្បីទុកជាមរតក ជាឯកសារសម្រាប់អ្នកសិក្សារៀនសូត្រជំនាន់។

ខាងក្រោមនេះ ស្នាដៃសៀវភៅរបស់អ្នកឧកញ៉ា គួច ម៉េងលី៖

  • «កម្រងកំណាព្យពីដួងចិត្ត» វិច្ឆិកា, ឆ្នាំ២០២០
  • «បណ្ដុំទស្សនៈ» មិថុនា, ឆ្នាំ២០២០
  • «គំនិតរកស៊ី គួច ម៉េងលី» ខែមីនា, ឆ្នាំ២០១៩
  • «១០៨ ចក្ខុវិស័យ គួច ម៉េងលី» ខែតុលា, ឆ្នាំ២០១៨
  • «ភ្នំដងរែក ទីពុំអាចភ្លេច» ខែឧសភា, ឆ្នាំ២០១៨
  • «អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» ខែវិច្ឆិកា, ឆ្នាំ២០១៦
  • «ទស្សនៈអាជីវកម្ម» ខែវិច្ឆិកា, ឆ្នាំ២០១៦
  • «ជំនួបតុកាហ្វេ រវាង ដុកទ័រ ម៉េងលី និងខ្ញុំ» ខែសីហា, ឆ្នាំ២០១៦

ជាមួយគ្នានេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិតរូបនេះក៏ផ្តល់ការអនុញ្ញាតិឲ្យក្រុមអ្នកកវី និងអ្នកនិពន្ធចងក្រងសៀវភៅមួយចំនួនពីជីវិត និងទស្សនៈរបស់លោកផងដែរ រួមមាន៖

  • «កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» ខែមករា, ឆ្នាំ២០២០
  • «កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» ខែសីហា, ឆ្នាំ២០១៩
  • «ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ គួច ម៉េងលី» ខែសីហា, ឆ្នាំ២០១៩