ណែនាំឱ្យដឹងពីនិយមន័យ «បុរី» «អ្នកអភិវឌ្ឍបុរី» «ក្បាលដី» និង «ដីឡូត៍»

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ន​វិស័យអចលនទ្រព្យ​កម្ពុជា មាន​ចរន្តការ​កាន់​តែ​ខ្លាំង​លើ​ការ​លក់ ទិញ ឬ​ផ្ទេរ​កម្មសិទ្ធិ ​ដីឡូត៍ ឬ​លំនៅឋាន​នៅ​តាម​បុរី​នានា ទាំង​នៅ​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ។ តើ «បុរី» «អ្នកអភិវឌ្ឍបុរី» «ក្បាលដី» និង​ «ដីឡូត៍» មាន​ន័យ​បែបណា? ថ្ងៃ​នេះ ឧកញ៉ាញូស៍ សូម​បង្ហាញ​​​និយមន័យ​ជូន ស្រប​តាម​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​បុរី ​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. បុរី ៖ សំដៅដល់​ទីតាំង​មួយ ដែល​ត្រូវ​បាន​រៀបចំ ជា​ដីឡូត៍ ជា​សំណង់​លំនៅឋាន សំណង់​ផ្សេងៗ លម្ហ​សាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​លើ​ក្បាលដី​តែមួយ ស្រប​តាម​គម្រោង​ប្លង់​សរុប​របស់​បុរី ដែល​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវការ។


២. អ្នកអភិវឌ្ឍបុរី ៖ សំដៅដល់រូបវន្តបុគ្គល (បុគ្គលម្នាក់) ឬនីតីបុគ្គល (ក្រុមហ៊ុន) ​​ដែល​ដាក់​ទុន​វិនិយោគ​លើ​ការ​សាងសង់​បុរី។


៣. ក្បាលដី ៖ សំដៅដល់ក្បាលដី ដែល​អ្នក​អភិវឌ្ឍបុរី ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​រៀបចំ​បុរី។ ក្បាលដី​របស់​បុរី​​ចែក​ចេញ​ជា​ដីឡូត៍ ដីឡូត៍លំនៅឋាន និង​ដី​សំណង់ផ្សេងៗទៀត ដែល​អាច​មាន​កម្មសិទ្ធិករ ដោយឡែកៗ លើ​ដីឡូត៍ លើ​ប្រភេទ​លំនៅឋាន និង​អគារនីមួយៗ។ លំនៅឋាន​ក្នុងបុរី មាន​ជា​អាទិ៍ ភូមិគ្រឹះ ពាក់កណ្តាល​ភូមិគ្រឹះ អគារសហកម្មសិទ្ធិ ផ្ទះល្វែង និងប្រភេទ​សំណង់​ផ្សេងទៀត។


៤. ដីឡូត៍ ៖ សំដៅដល់ចំណែកនៃដី ដែលចែកចេញជាក្បាលដី ជាទីតាំងនៃបុរី ហើយអ្នកអភិវឌ្ឍបុរីបានរៀបចំ​ទៅ​តាម​ប្រភេទ​សំណង់ ដូច​មាន​កំណត់ក្នុងប្លង់​សរុប​របស់​បុរី៕