គម្រោងសាងសង់រោងចក្រ ៣ កន្លែងនឹងលេចរូបរាងនៅខេត្តព្រះសីហនុឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ចំនួន ៣ បាន​ទទួល​ការយល់ព្រម​ដើម្បី​បង្កើត​រោងចក្រ​ឧស្សាហកម្ម នៅ​តំបន់​សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ចេញវិញ្ញាបនបត្រចុះញ្ជីជាគម្រោងវិនិយោគដល់​ក្រុមហ៊ុន​​ចំនួន ០៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសនៃខេត្តព្រះសីហនុ ដែល​មានទុន​វិនិយោគ​សរុបប្រមាណ ១៨​,៨លានដុល្លារ អាចផ្ដល់ការងារជូនប្រជាពលរដ្ឋជាង១៤០០កន្លែង។ ក្រុមហ៊ុនទាំង ៣ ដែលត្រៀមសម្រាប់វិនិយោគបង្កើតជារោងចក្រនោះរួមមាន៖

១.ក្រុមហ៊ុន AMTO CHEMICAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

២.ក្រុមហ៊ុន Kai Feng Wood Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុន វិនិយោគ​ចំនួន ៦,៦ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៣.ក្រុមហ៊ុន MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនបត្រចុះញ្ជីជូនដល់ក្រុមហ៊ុន ដែលមានគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់នៅរាធានីភ្នំពេញ​ ១ផងដែរគឺ៖ ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTDដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង៕