សម្តេច​តេជោ​បញ្ជាក់​ឡើង​វិញ ខែមករា ឆ្នាំ​២០២៣ ទើប​ដំឡើង​ប្រាក់​បៀវត្សដល់​​មន្រ្តី​រាជការ​

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មាននាទី​មុននេះ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ឡើង​វិញ​ ក្រោយ​មាន​ការ​លើកឡើងទាំង​មិន​ច្បាស់លាស់លើការ​ដំឡើង​ប្រាក់បៀវត្ស​ដល់​មន្រ្តីរាជការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​មុននេះ​ថា ការដំឡើងបៀវត្សរបស់​មន្រ្តី​រាជការ​នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣។

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា ម្សិលមិញ សម្ដេចបានប្រកាសអំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឲ្យមានការភ័ន្តច្រឡំ។

នៅក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០​២២ របស់សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី ១៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ។

ថ្លែងចេញពីក្នុងវេទិកា នៃកម្មពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០-២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងខានដំឡើងបៀវត្ស ឆ្នាំ២០២០ក៏មិនបានឡើង ២០២១ ក៏មិនបានឡើង ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង តែឡើងនឹងមិនគិតជាភាគរយទេណា ឡើងតាមរបៀប អ្នកប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ហើយឡើងតិចជាង “។

សម្ដេចតេជោក៏​បានលើកឡើង​ចំៗ​ពី​គ្រូបង្រៀន និងគ្រូពេទ្យ ប្រាក់ទាបបំផុត ឱ្យបាន១លានកន្លះ៕