វិទ្យាស្ថានតេជោសែន ចាប់ដៃជាមួយសាកលវិទ្យាល័យ មកពីប្រទេសចិន ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាកាន់តែប្រសើរឡើង

សង្គម​និង​សេដ្ឋកិច្ច

នាសតវត្សន៍ទី២១នេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងគមនាគមន៍សាធារណៈ ​ក្នុងប្រទេសកម្ពុជា​បាន នឹងកំពុងអភិវឌ្ឍន៍ជាលំដាប់។ ទន្នឹមនឹងនេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានសហការជាមួយសាកលវិទ្យាល័យ Chang’anរបស់ប្រទេសចិន ដើម្បីឱ្យការសាងសង់ផ្លូវថ្នល់ និងដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធាន ប្រកបដោយប្រសិទ្ធភាពរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យឆាងអាន ដើម្បីធានាគុណភាពនៃការអប់រំស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹង ឱ្យកាន់តែទូលំទូលាយ។ នេះបើតាមប្រសាសន៍លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ។

ក្នុងឱកាសនោះលោកបណ្ឌិត Zhang Wei ព្រឹទ្ធបុរស សាលាអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យឆាងអាន បានលើកឡើងថា Chang’an University បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចការងារផ្សេងៗ ដោយមានការគាំទ្រពីក្រុមហ៊ុនChina Road and Bridge Corporation ក្នុងការអនុវត្តន៍កិច្ចការងារទាំងនោះឱ្យប្រព្រឹត្តិទៅដោយជោគជ័យ។ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងអាចជាប្រយោជន៍ដល់ប្រជាជននៅក្នុងប្រទេសទាំងសងខាង។

បន្ថែមលើនោះលោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន China Road and Bridge Corporation (CRBC)បានបញ្ជាក់បន្ថែមថាក្រុមហ៊ុន CRBC មានគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ។ លោកថែមទាំងបានលើកឡើងទៀតដែរថា ក្រុមហ៊ុន CRBC នឹងចូលរួមយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យសាធារណការ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕