ប្លែក​យ៉ាងណា​ខ្លះ តោះ​! មក​ទស្សនាខាង​ក្នុងរោងចក្រ​ដំឡើង​រថយន្ត Ford ទើប​សម្ពោធនៅ​ព្រឹកនេះ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រដំឡេីងរថយន្ត Ford តម្លៃ​ជាង​ ២០ លាន​ដុល្លារ​ ស្ថិតនៅខេត្តពោធិ៍សាតិ៍​ បានបើក​ដំណើរការ​សង្វាក់ផលិត​កម្ម​នាព្រឹកមិញនេះ។ ក្រោយ​សាងសង់ជាងមួយ​ឆ្នាំ ការ​បើក​រោងចក្រ​ដំឡើង​រថយន្ត​របស់ Ford ជា​ការ​វិនិយោគ​ដ៏​ធំ​ផ្នែក​ឧស្សាហកម្ម​យានយន្ត​របស់ក្រុមហ៊ុន​អាមេរិក​នៅ​ទឹកដី​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា នៅឆ្នាំដំបូងក្រុមហ៊ុន​គ្រោង​ដំឡេីងរថយន្តពីរម៉ូដែល​គឺ​ម៉ាក Ford Ranger និង​ Ford Everest​ ចំនួន ៤ ០០០ គ្រឿង​ ទៅ​ ៦ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ឥលូវ​ មក​ទស្សនា​សកម្មភាព​ខាងក្នុង​រោងចក្រ​ដំឡើង​រថយន្ត FORD មានអីខ្លះ?