អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចុះពិនិត្យឧបករណ៍រោងចក្រ ត្រៀមផលិតចំណីសត្វឱ្យបាន៦០តោនក្នុងមួយម៉ោង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានចុះពិនិត្យមើលសម្ភារៈឧបករណ៍គ្រឿងបំពាក់ ​​​​ដែល​បាន​ដឹក​មក​ដល់​រោង​ចក្រ ​​សម្រាប់​តម្លើង​​​ខ្សែ​សង្វាក់​​ផលិតកម្ម​ គ្រោង​ផលិតផលិតចំណីសត្វ​ឱ្យបាន៦០តោន​ក្នុង​មួយម៉ោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក នៅ​​​រសៀល​នេះ​ថា៖ “វេលាម៉ោង​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២​ ដឹកនាំក្រុមការងារ​ថ្នាក់​ដឹកនាំ​រួមជាមួយ​នឹង​អ្នក​បច្ចេកទេស​ ចុះមកពិនិត្យ​មើល​សម្ភារៈ​ឧបករណ៍​គ្រឿង​​បំពាក់​ ​ដែលបាន​ដឹក​ជញ្ជូន​មកដល់រោងចក្រ​​ចំនូន​៦៥​កុងទីន័រ​ បើគិតជា​ភាគរយ​បានប្រមាណ​ជា​៦៥ភាគរយ​ហើយ”។

“សម្ភារៈ​ឧបករណ៍​ទាំង​អស់​នេះ​សម្រាប់​តម្លើង​ខ្សែសង្វាក់​ផលិតកម្ម​ រោងចក្រផលិត​ចំណី​សត្វ​អោយបាន​៦០តោនក្នុងមួហ​ម៉ោង​ រួចហើយបាន​​ហួស​មក​មើល​ទំនប់​ទឹក​នៅ​កសិដ្ឋាន​ទី៣​ខាងលិចជើងភ្នំបូកគោ​ និង​ចូល​ពិនិត្យ​មើលក្នុង​បន្ទប់​ពិសោធន៍​ចំណី​សត្វ​ យកចំណី​មេជ្រូកពរពោះ​​មកអោយ​ថ្នាក់​ដឹកនាំ​យើង​ភ្លក់ អោយបាន​ស្គាល់​រស់ជាតិគ្រប់ៗគ្នាផងដែរ”។ អ្នក​ឧកញ៉ា ​បាន​បន្ថែម៕