ក្រុម​វិនិយោគិន​នាំគ្នា​ប្ដឹង​មេធំ Tesla ពី​បទ​រើសអើង​នៅ​កន្លែង​ធ្វើការ

អន្តរជាតិ

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ មេធំ Elon Musk បាន​ទទួល​ពាក្យបណ្ដឹង​ថ្មី​មួយ ដែល​ជា​ការ​ប្ដឹង​ពី​សំណាក់​ក្រុម​វិនិយោគិន​ដោយ​ផ្ទាល់​តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន Tesla បាន​ប្ដឹង​មហាសេដ្ឋី Elon Musk ពី​បទរើសអើង​បុគ្គលិក​នៅ​កន្លែង​ធ្វើការ ការ​បៀតបៀន​បុគ្គលិក និង​បង្ក​បរិយាកាស​នៅ​កន្លែង​ធ្វើការ​ឲ្យ​មាន​សភាព​រញ៉េរញ៉ៃ។

“​ក្រុមហ៊ុន​ Tesla បាន​ក្លាយជា​កន្លែង​ធ្វើការ​ដែល​មាន​ភាព​រញ៉េរញ៉ៃ និង​បាន​ក្លាយជា​កន្លែង​រើសអើង​បុគ្គលិក ការ​បៀតបៀន​បុគ្គលិក​ថ្នាក់ក្រោម”។ នេះ​បើ​តាម​​សម្ដី​របស់​វិនិយោគិន Solomon Chau បាន​និយាយ។

បុរស​ខាងលើ​បាន​បន្ថែម​ទៀត​ថា៖ “បរិយាកាស​ការងារ​បែបនេះ​គឺ​មាន​តាំងពី​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​នឹង​ថ្មីៗនេះ​ប៉ុណ្ណោះ ដែល​វា​បាន​បែកធ្លាយ ហើយ​អំពើ​បែបនេះ​គឺ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Tesla មាន​ការ​ខាតបង់​យ៉ាងខ្លាំង​លើ​វិស័យ​ហិរញ្ញវត្ថុ និង​កិត្តិនាម​របស់​ក្រុមហ៊ុន”។

សូមជម្រាប​ដែរ​ថា ​ពាក្យបណ្ដឹង​ខាងលើ​គឺ​បាន​ចោទ​ប្រកាន់​ទៅ​កាន់​ CEO, Elon Musk និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ១១ រូប​ផ្សេងទៀត ដោយ​បាន​អះអាង​ថា អ្នកទាំង ១២ រូប​បាន​បំពាន​កាតព្វកិច្ច​របស់​ពួកគេ និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​បុគ្គលិក​នៅ​ក្រុមហ៊ុន។

យ៉ាងណា មក​ទល់​នឹង​ពេលនេះ RT នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ពី​ភាគី​អ្នកតំណាង Elon Musk បានឡើយ ដោយសារ​ការ​ស្នើសុំ​ជួប​សម្ភាសន៍​មិន​ស្ថិតនៅ​ម៉ោង​ការងារ​របស់​ក្រុមហ៊ុន Tesla៕

172 Shares