ពូទីន​ឈរ​កំពូល​តារាង​ នាម​ប្រធានាធិបតី​មាន​បំផុត​លើ​លោក ចុះ​គីម ជុង​អ៊ុន​នៅ​លេខ​ប៉ុន្មាន?

អន្តរជាតិ

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ប្រចាំ​ប្រទេស​មហាអំណាច​មួយ ប្រធានាធិបតី​វ៉្លាឌីមៀរ ពូទីន មិន​ត្រឹម​តែ​ជាប់​ឈ្មោះ​ជា​បុគ្គល​កាន់​អំណាច​យូរ​ជាងគេ​មួយ​រូប​ឡើយ ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​មាន​លុយ​ច្រើន​បំផុត​លើ​លោក​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ ពី Bscholarly បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កំណើន​នៃ​ថ្នាក់ដឹកនាំ​ដែល​បាន​ក្លាយជា​មហាសេដ្ឋី​គឺ​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​សារព័ត៌មាន​មួយ​នេះ នឹង​លើក​យក​មក​បង្ហាញ​តែ ៩ រូប​កំពូលៗ​ប៉ុណ្ណោះ។

ត​ទៅ​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​ប្រធានាធិបតី​មាន​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ន ផ្អែក​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bschorlarly៖

  1. ប្រធានាធិបតី Vladimir Putin មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤០ ពាន់​លាន​ដុល្លារ
  2. ស្ដេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ Hassanal Bolkiah មាន​ទ្រព្យសម្បត្តិ​ប្រហែល ២០ ពាន់​លាន​ដុល្លារ
  3. ស្ដេច​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត Salman Bin AbdulAziz Al-Saud មាន​ទ្រព្យសម្បត្តិ​ប្រហែល ១៨ ពាន់​លាន​ដុល្លារ
  4. ប្រធានាធិបតី​នៃ​អារ៉ាប់រួម Khalifa bin Zayed Al Nahyan មាន​ទ្រព្យសម្បត្តិ​ប្រហែល ១៥ ពាន់​លាន​ដុល្លារ​
  5. ប្រធានាធិបតី​កូរ៉េខាងជើង គីម​ ជុងអ៊ុន មាន​ទ្រព្យសម្បត្តិ​ប្រហែល ៥ ពាន់​លាន​ដុល្លារ
  6. អ្នកអង្គម្ចាស់​ទីក្រុង​ឌូបៃ Sheikh Mohammed bin Rashid Al Maktoum មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤ ពាន់​លាន​ដុល្លារ
  7. អ្នកអង្គម្ចាស់​នៃ​លីចតេនស្ទីន Hans-Adam II មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤ ពាន់​លាន​ដុល្លារ
  8. ព្រះមហាក្សត្រ​នៃ​ប្រទេស​កាតា Hamad bin Khalifa Al Thani មាន​ទ្រព្យសម្បត្តិ​ប្រហែល ២.៥ ពាន់​លាន​ដុល្លារ
  9. ស្ដេច​នៃ​ប្រទេស​ម៉ារ៉ុក Mohammed VI មាន​ទ្រព្យសម្បត្តិ​ប្រហែល ២,៥ ពាន់​លាន​ដុល្លារ៕