មក​ដល់ពេលនេះ កម្ពុជា​មាន​រោងចក្រដំឡើងរថយន្ត ៧ កន្លែង​ កំពុង​ដំណើរការ​សង្វាក់​ផលិតកម្ម

អាជីវកម្ម

ក្រោយការ​ប្រកាស​បើក​រោងចក្រដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន RMA Cambodia ជាផ្លូវការ​នៅ​ខេត្តពោធិ៍សាត់ និង​រោងចក្រដំឡើងរថយន្ដថ្មីមួយទៀត​របស់ក្រុមហ៊ុន GTV MOTOR CO., LTD ទើប​​ទទួលបាន​វិញ្ញាបនបត្រ​វិនិយោគ​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា​នៅខេត្តកំពង់ស្ពឺ មកដល់​ពេលនេះ​កម្ពុជា​មាន​រោងចក្រដំឡើង​រថយន្តចំនួន ៧ កំពុង​ដំណើរការ​សង្វាក់​ផលិតកម្ម​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដំឡើងរថយន្តទាំង ៧ កំពុងធ្វើប្រតិបត្តិការរួមមាន៖

១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino
២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ
៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai
៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA
៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd
៦៖ ក្រុមហ៊ុន E M Automobile Co., Ltd
៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)

វត្តមាន​នៃ​រោងចក្រ​ដំឡើង​រថយន្ត​ថ្មីៗ​បន្តបន្ទាប់នេះ ជាមោទនភាពមួយដែលកម្ពុជាមានឧស្សាហកម្មធុនធ្ងន់ ដែល​នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត ដែល​មិនត្រឹមតែផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែវត្តមានរបស់រោងចក្រធុនធ្ងន់នេះ ក៏ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕

332 Shares