មក​ដឹង​មូលហេតុ​ចំបង ២ ដែល​រោងចក្រ​ Ford នៅ​ពោធិ៍សាត់ អាច​តំឡើង​បាន​តែ​រថយន្ត​ប្រភេទ XLT, Wildtrak និង Ford Everest

អន្តរជាតិ

នៅថ្ងៃទី ១៦ ​មិថុនា ២០២២ រោងចក្រ​បង្គំ​ និង​តំឡើង​រថយន្ត Ford បាន​សម្ពោធ​ជា​ផ្លូវការ​លើ​ទឹកដី​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ភូមិ​សារវ័ន ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ខណៈ​រោងចក្រ​មួយ​នេះ​មាន​តម្លៃ​ប្រមាណ ២១ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួស​រំលឹក​ដែរ​ថា រោងចក្រ​តំឡើង​រថយន្ត​ Ford នៅ​ខេត្ត​ពោធិ៍សាត់ អាច​តំឡើង​រថយន្ត​បាន​តែ​ប្រភេទ XLT, Wildtrak និង Ford Everest ប៉ុណ្ណោះ សម្រាប់​ដំណាក់កាល​ដំបូង។

ទាក់ទង​នឹង​ការ​តំឡើង​រថយន្ត​បាន​តែ​ប៉ុន្មាន​ម៉ូដែល​ខាងលើ អគ្គនាយក​ក្រុមហ៊ុន RMA Group Cambodia លោក ងន សាំង បាន​ទម្លាយ​ប្រាប់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ចុងឆ្នាំ ២០២១ ថា ដោយសារ​ម៉ូដែល​ទាំង​ប៉ុន្មាន​ខាងលើ គឺ​កំពុង​ត្រូវប៉ាន់​ខ្លាំង​លើ​ទីផ្សារ​រថយន្ត​កម្ពុជា ហើយ​ក្រុមហ៊ុនមេ FORD ក៏​អនុញ្ញាត​ឲ្យ​តំឡើង​តែ​រថយន្ត ៣ ម៉ូដែល​នោះ​សិន សម្រាប់​ដំណាក់កាល​ដំបូងនេះ។

ក្រឡេក​ទៅ​មើល​លទ្ធភាព​នៃ​ការ​តំឡើង​រថយន្ត​វិញ អគ្គនាយក​ខាងលើ​ក៏​បាន​បន្ថែម​ទៀត​ថា សម្រាប់​ឆ្នាំ​តំបូង​នេះ ក្រុមហ៊ុន​មាន​បំណង​ចង់​តំឡើង​ឲ្យ​បាន​ប្រមាណ ៤ ៥០០ គ្រឿង​សរុប ខណៈ​ចំនួន​មួយ​នេះ​គឺ​ស្មើ​នឹង​ការ​នាំចូល​ពាក់កណ្ដាល​ពី​បរទេស។

ដោយឡែក សម្រាប់​តម្លៃ​នៃ​រថយន្ត​តំឡើង​ក្នុង​ស្រុក​វិញ លោក ងន​ សាំង​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា វា​អាច​នឹង​មាន​តម្លៃ​ធូរ​ជាង​រថយន្ត​នាំ​ចូល ប៉ុន្តែ​វា​ក៏​ស៊ីសង​ទៅ​លើ​ការ​អនុគ្រោះ​ពី​រដ្ឋាភិបាល លើ​ការ​យក​ពន្ធ​ទៅ​លើ​គ្រឿង​បង្គំ​នាំ​ចូល​ពី​បរទេស​ផង​ដែរ៕

130 Shares