បញ្ជី​មហាសេដ្ឋី​លុយ​ច្រើន​បំផុត​លើ​លោក​ទាំង ១០ មាន​ការ​ប្រែប្រួល Warren Buffett របូត​តំណែង Top 5

អន្តរជាតិ

កាលពី​សប្ដាហ៍​កន្លង​ទៅ ឧកញ៉ា​ញ៉ូវស៍​បាន​ទម្លាយ​នូវ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​លុយ​ច្រើន​បំផុត​លើ​លោក​ទាំង ១០ រូប ដោយ​បុគ្គល​មាន​ឥទ្ធិពល​ទាំងនោះ សុទ្ធតែ​ជា​អ្នកជំនួញ និង​វិនិយោគិន​ល្បីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់​សប្ដាហ៍​នេះ​វិញ បញ្ជី​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក​ហាក់​មាន​ការ​ប្រែប្រួល​បន្តិច ពោល​តំណែង​របស់​បិតា​វិនិយោគិន​ Warren Buffet មាន​ការ​ធ្លាក់ចុះ​ពី​លេខ ៥ មក​នៅ​ត្រឹម​លេខ ៧ ហើយ​មហាសេដ្ឋី​ឥណ្ឌា ២ រូប​ក៏​រំកិល​មក​កាន់​តំណែង​លេខ ៥ និង​លេខ ៦ ផង​ដែរ។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​បុគ្គល​មាន​ទ្រព្យច្រើន​បំផុត​លើ​លោក​ ១០ រូប​ ផ្អែក​តាម​ការ​ចុះផ្សាយ​ពី Forbes នៅ​ថ្ងៃទី ១៨ ​មិថុនា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៣,៩ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៨,៤ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣១,៩ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២១ ពាន់​លាន​ដុល្លារ

5.  Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៩ ពាន់​លាន​ដុល្លារ

6. ​ Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៦ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៤ ពាន់​លាន​ដុល្លារ

8.  Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣ ពាន់​លាន​ដុល្លារ

8.  Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣ ពាន់​លាន​ដុល្លារ

10. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,៥ ពាន់​លាន​ដុល្លារ៕