សម្តេចតេជោ គ្រោងបើកច្រកអន្តរជាតិធំមួយ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបើកច្រកអន្តរជាតិធំមួយ រួមទាំង​បង្កើត​ឱ្យ​មាន​តំបន់សេដ្ឋកិច្ច​ពិសេស​ នៅ​ទីតាំងកោះថ្ម «X16» ​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​ជាកន្លែង​ប្រវត្តិសាស្រ្តដ៏ជួរចត់បំផុត​​របស់​សម្តេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន​ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ និង​​​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន ដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រ​​​​​មួយ​នេះ​ផង​ដែរ​រួម​មាន៖ អគារវេទិកាអចិន្ត្រៃយ៍, សាងសង់ទីលានបាល់ទាត់, ជីកស្រះមួយ, សាងសង់ប្រាង្គ និងចម្លាក់​ព្រះអង្គ​គោកធ្លក, សាងសង់សាលាដំណាក់, សាងសង់អគារមិត្តភាព និង​ការសម្ពោធដាក់ឱ្យប្រើប្រាស់​សារមន្ទីរកោះថ្ម​ទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះទៅការផ្តួលរំលំ​របបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេង​យល់​បន្ថែមទៀត។

នាពេលខាងមុខទីតាំងកោះថ្ម «X16» ​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ នឹងបើកច្រកអន្តរជាតិធំ រួម​ទាំង​បង្កើត​ឲ្យ​មា​ន​តំបន់​សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន៕