បងប្រុសបង្កើត​សម្តេចតេជោ ហ៊ុន សែន ទទួល​កា​រតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន សាន គឺជាបងបង្កើតទី១ របស់នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពេលដែលលោកកំពុងស្នាក់នៅសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ប្អូនប្រុសទី២ របស់សម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាព ដោយសារគាំងបេះដូង។

បងប្អូនរបស់លោក ហ៊ុន សាន មានចំនួន ៦នាក់ ដែលមានទី១ លោក ហ៊ុន សាន ទី២ សម្ដេចទេពញាណ ហ៊ុន ណេង ទី៣ សម្ដេចតេជោ ហ៊ុន សែន ទី៤ លោកស្រី ហ៊ុន សេងនី ទី៥ លោកស្រី ហ៊ុន ស៊ីណាត និងប្អូនស្រីពៅ លោកស្រី ហ៊ុន ប៊ុនធឿន។

សូមជម្រាបថា លោក ហ៊ុន សាន មានកូនប្រុសមួយរូបកំពុងកាន់តួនាទីនៅក្រសួងមហាផ្ទៃ គឺលោក ហ៊ុន ជា ដែលសព្វថ្ងៃជា ឧត្តមសេនីយ៍ផ្កាយ បី ក្របខណ្ឌនគរបាលជាតិ៕