បុគ្គល​ម្នាក់​ចំណាយ​លុយ ១៩ លាន​ដុល្លារ ដើម្បី​ញាំ​អាហារ​មួយ​ពេល​ជាមួយ Warren Buffett

អន្តរជាតិ

កាលពី​ពេលកន្លងទៅ មហាសេដ្ឋី Warren Buffett បាន​រៀបចំ​ពិធី​ដេញថ្លៃ​ការ​ចូលរួម​ញាំ​អាហារ​ឯកជន​ជាមួយ​លោក​ជា​លើក​ទី ២១ និង​ជា​លើក​ចុងក្រោយ​បំផុត ដើម្បី​យក​ថវិកា​បរិច្ចាគ​ទៅ កាន់​អង្គភាព​សប្បុរសធម៌​នៅ San Francisco។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះ​ផង​ដែរ វា​ក៏​បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ​មួយ​ គឺ​មាន​បុគ្គល​ម្នាក់​ដែល​ហ៊ាន​ចំណាយ​លុយ​ដល់​ទៅ ១៩ លាន​ដុល្លារ ដើម្បី​ចូល​រួម​ទទួលទាន​អាហារ​ពេល​រសៀល​ជាមួយ​នឹង​បិតា​វិនិយោគិន ខណៈ​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពីមុន។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី SCMP។

បុគ្គល​ដែល​បាន​ឈ្នះ​ក្នុង​ការ​ចូល​ទទួល​ទាន​អាហារ​ជាមួយ Buffett គឺ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ហើយ​បើ​តាម​អ្នកនាំ​ពាក្យ eBay បាន​អះអាង​ថា ការ​ដេញថ្លៃ​មួយ​នេះ​គឺជា​ការ​លក់​ទំនិញ​ថ្លៃ​បំផុត​លើ​វេបសាយ eBay។

សូមជម្រាប​ដែរ​ថា អង្គការ​សប្បុរស​ដែល​នឹង​ទទួល​បាន​ទឹកប្រាក់​ខាងលើ​គឺ​មាន​ឈ្មោះ​ថា Glide ដែល​ជា​អង្គភាព​មិនមាន​ប្រាក់​ចំណេញ​នៅ​ San Francisco បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ប្រជាជន​ក្រីក្រ ជន​គ្មាន​ផ្ទះសំបែង ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ជម្រក  ឱកាស​ការងារ​ផ្សេងៗ​។

គិត​មក​ទល់​នឹង​ពេល​នេះ Buffett បាន​ជួយ​អង្គការ​ខាងលើ​ប្រមូល​ថវិកា​សប្បុរសធម៌​ប្រមាណ ៥៣,២ លាន​ដុល្លារ​ពី​ការ​ដេញថ្លៃ​ញាំ​អាហារ​ឯកជន ២១ លើក រាប់​តាំងពី​ឆ្នាំ ២០០០ គត់​មក៕

4.4K Shares