កូនប្រុស​ Elon Musk ប្ដឹង​សុំ​ប្ដូរឈ្មោះ និង​កាត់កាល់​ឪពុក ក្រោយ​ប្រកាស​ចង់​កែភេទ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ កូនប្រុស Elon Musk គឺ Xavier Musk បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង L.A. ដើម្បី​សុំ​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅ​ជា Vivian Jenna Wilson វិញ ដោយយក​ត្រកូល​តាម​ម្ដាយ បន្ទាប់​ពី​ប្រកាស​ចង់​កែភេទ​ទៅ​ជា​នារី។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី TMZ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​ក៏​បាន​បន្ថែម​ទៀត​ថា ក្រៅពី​មាន​បំណង​ចង់​កែប្រែ​ឈ្មោះ យុវជន​វ័យ ១៨ ឆ្នាំ​ថែម​ទាំង​ទម្លាយ​ទៀត​ថា គេ​មិន​ចង់​មាន​ការ​ពាក់ព័ន្ធ​នឹង​មហាសេដ្ឋី Elon Musk ត​ទៀត​ឡើយ មិន​ថា​ទាំង​ឈ្មោះ និង​រូបរាង​អ្វី​ទាំងអស់។ នេះ​បើ​តាម​ឯកសារ​នៃ​ពាក្យបណ្ដឹង​មួយ​នោះ។

សូម​ជម្រាប​ដែរ​ថា Xavier គឺ​ជា​កូនប្រុស​របស់​ Elon Musk និង​អ្នកស្រី Justine Wilson ដែល​បាន​រៀបការ​នៅ​ឆ្នាំ ២០០០ ប៉ុន្តែ​បាន​លែងលះ​នៅ​ឆ្នាំ ២០០៨ ដោយ​បន្សល់​ទុក​ Xavier និង​បងប្អូន​ភ្លោះ​ម្នាក់​ទៀត​មាន​ឈ្មោះ Griffin។

ជុំវិញ​បញ្ហា​ខាងលើ Elon Musk នៅ​មិនទាន់​ចេញ​មុខ​ផ្ដល់​តម្រុយ​អ្វី​នៅ​ឡើយ ស្របពេល​សវនាការ​លើ​ញត្តិ​ប្តូរ​ឈ្មោះ​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ ប៉ុន្តែ​មិនមាន​ព័ត៌មាន​ណា​មួយ​បញ្ជាក់​ជាក់លាក់​ពី​ការ​ចូលរួម​របស់​មេធំ Tesla ឡើយ៕

8K Shares