ហ្វីលីពីន កាន់តែខិតជិត ក្នុងការសាងសង់គម្រោងថាមពលព្រះអាទិត្យធំបំផុត លើពិភពលោក

អន្តរជាតិ

ថ្មីៗនេះ Solar Philippines បានដាក់សំណើ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ ១០ ជីហ្គាវ៉ាត់ ដែលខ្លួនបានគ្រោងទុក ហើយក៏នឹងក្លាយជាកម្រោងដ៏ធំជាងគេបំផុត នៅលើពិភពលោកផងដែរ ដោយសារតែប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កំពុងស្វែងរកការបំពេញតម្រូវការប្រើប្រាស់អគ្គិសនី ដែលកំពុងកើនឡើង និងចង់ងាកចេញពីការប្រើប្រាស់ធ្យូងថ្ម ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀងមួយនេះ ត្រូវបានអនុម័តដោយអ្នកកាន់ភាគហ៊ុន និងនិយតករ នោះក្រុមហ៊ុន អាចនឹងបង្កើតបានថាមពលចំនួន ៩ ជីហ្គាវ៉ាត់ ក្នុងមួយឆ្នាំនៃកិច្ចសន្យាថាមពល ហើយនឹងអាចចាប់ផ្តើមបំពេញសមត្ថភាពក្នុងការបង្កើតថាមពលភាគច្រើន ដែលបានកំណត់ទុក នៅឆ្នាំ ២០២៥ និង ២០២៦ ។

មិនតែប៉ុណ្ណោះ ប្រធានធិបតីហ្វីលីពីន លោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងបរិក្ខារដែលបានគ្រោងទុក អាចនឹងជួយដោះស្រាយការខ្វះខាតថាមពល ក្នុងប្រទេស និងអាចជំរុញយ៉ាងខ្លាំង នូវសមត្ថភាពក្នុងការផលិតថាមពលព្រះអាទិត្យ ដែលបានតភ្ចាប់បណ្តាញអគ្គិសនីទូទាំងប្រទេស ចំនួន ១,១២៧ មេហ្គាវ៉ាត់ រួចមកហើយ កាលពីចុងឆ្នាំ ២០២១ ។

គួរឱ្យដឹងថា Solar Philippiines កំពុងសាងសង់ប្រភពថាមពលពន្លឺព្រះអាទិត្យថ្មីមួយ ដែលមានសមត្ថភាពផ្តល់ជូន ១០ ជីហ្គាវ៉ាត់ ជាមួយមហាសេដ្ឋី លោក Enrique Razon ហើយនេះក៏នឹងក្លាយជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកផងដែរ ខណ:ប្រភពថាមពលថ្មីនេះ នឹងមានចំនួន ២ ដងនៃថាមពលព្រះអាទិត្យ ដែលមានសម្រាប់ នៅក្នុងប្រទេស ៕