ស្រីលង្កា កំពុងប្រឈមមុខជាមួយអតិផរណាកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៥

អន្តរជាតិ

នៅក្នុងខែឧសភា អតិផរណារបស់ប្រទេសស្រីលង្កា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៥ មក ជាមួយនឹងការឡើងថ្លៃនៃតម្លៃម្ហូបអាហារ និងការដឹកជញ្ជូន ស្របពេលប្រទេសដីកោះមួយនេះ កំពុងប្រឈមមុខជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានស្ថិតិ បាននិយាយកាលពីថ្ងៃអង្គារទី ២១ មិថុនាថា សន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់ នៅក្នុងខែឧសភា បានកើនឡើងដល់ ៤៥,៣% ធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងពី ៣៣,៨% ហើយវាបានក្លាយជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៥ មក ។

គួរឱ្យដឹងថា ការធ្លាក់ចុះនៃទុនបម្រុងប្តូររូបិយប័ណ្ណបរទេស បានធ្វើឱ្យប្រទេស ដែលមានប្រជាជាន ២២ លាននាក់មួយនេះ កំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង ក្នុងការចំណាយ សម្រាប់ការនាំចូលទំនិញសំខាន់ៗ ដូចជា អាហារ ប្រេងឥន្ធន: និងថាំពេទ្យជាដើម ។

ទន្ទឹមនឹងនេះ វិបត្តិ ដែលកំពុងកើតមាន បានបង្កឱ្យមានអតិផរណាកើនឡើង ខណ:មួយផ្នែកទៀត បណ្តាលមកពីការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ កង្វះខាតការផ្គត់ផ្គង់ក្នុងស្រុក និងការកើនឡើងតម្លៃប្រេងឥន្ធន:ជាសកល ។

មិនតែប៉ុណ្ណោះ បើតាមអ្នកវិភាគម្នាក់ បាននិយាយថា អតិផរណារបស់ប្រទេសស្រីលង្កា នឹងនៅតែស្ថិតនៅក្នុងកម្រិតកើនឡើង សម្រាប់រយ:ពេលសេសសល់ នៅឆ្នាំ ២០២២ នេះ ដោយធានាគារកណ្តាលរបស់ប្រទេស ទំនងជាបង្កើនអត្រាការប្រាក់បន្ថែម នៅក្នុងការរៀបចំគោលនយោបានរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដា ខាងមុខ ៕

86 Shares