របូត​លុយ​អស់​ច្រើន​សន្ធឹក​ពិតមែន តែ Elon Musk នៅតែ​មាន​ជាង​កំពូល​មហាសេដ្ឋី​នៅ​អាហ្វ្រិក ១០ ដង

អន្តរជាតិ

ចូល​ដល់​ឆ្នាំ ២០២២ ភ្លាម Elon Musk ហាក់​ជួប​រឿង​ស៊យ​ផ្ទួនៗ ពោល​របូត​លុយ​អស់​ជាច្រើន​សន្ធឹក សរុប​ត្រួសៗ​ប្រហែល ៦៤,៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទោះ​ជា​ខាតបង់​អស់​ច្រើន​បែបនេះ ក៏​នាម​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​នៅ​តែ​ជា​មេធំ Tesla ដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index បាន​ឲ្យ​ដឹង​ថា ខាតអស់​ខ្ទង់​ប្រហែល ៦០ ពាន់​លាន​ដុល្លារ​មែនពិត តែ Elon Musk នៅ​មាន​ទ្រព្យច្រើន​ជាង​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាហ្វ្រិក​ដល់​ទៅ ១០ ដង​ឯណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កំពូល​មហាសេដ្ឋី​អាហ្វ្រិក Aliko Dangote មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២០,៦ ពាន់​លាន​ដុល្លារ ស្របពេល​ស្ថាបនិក SpaceX មាន​ទ្រព្យ ២០៦ ពាន់​លាន​ដុល្លារ ខណៈ​ទិន្នន័យ​ទាំងនេះ​គឺ​គិត​ត្រឹម​ថ្ងៃទី ២១ ​មិថុនា ២០២២៕

200 Shares