ថ្ងៃខួបកំណើតភរិយា ឧកញ៉ា ខេមរៈ សិរីមន្ត ទិញរថយន្តប្រណីតប្រភេទអធិរាជ off-road ជាកាដូពិសេស

ជុំវិញ​ឧកញ៉ា

ក្នុងថ្ងៃខួបកំណើតរបស់ឧត្ដមភរិយា លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើរឿងគួរឱ្យភ្ញាក់ផ្អើល ធ្វើឱ្យអ្នកទទួលកាដូ ញញឹមបិទមាត់សឹងមិនជិត។ នោះគឺកាដូរថយន្តម៉ាក Jeep Sahara ដែលជាប្រភេទកំពូលរថយន្ត off-road ដ៏ល្បីល្បាញ និងពេញនិយមលើសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារបង្ហោះជូនពរយ៉ាងខ្លី អមដោយសោររថយន្ត Jeep ដែលជាម៉ូឌែលរថយន្តដ៏ពេញនិយមលំដាប់អភិជន លោកឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខេមរៈសិរីមន្ត រៀលអុីស្តេត ឌីវេឡបភើរ មានប្រសាសន៍ថា៖ “នេះជាកាដូថ្ងៃកំណើតអូន ជូនពរអូន មានសុភមង្គលពេញមួយជីវិត”។

ទោះបីឧកញ៉ា ខេមរៈ សិរីមន្ត មិនបានបង្ហើបពីតម្លៃរថយន្តប្រភេទ off-road ម៉ាក Jeep នេះក្ដី ប៉ុន្តែបើផ្អែកតាមតម្លៃរថយន្តម៉ាក Jeep Sahara នេះ តម្លៃអាចចូលដល់ខ្ទង់ជិត ១០ម៉ឺនដុល្លារ ឯណោះ។

ជុំវិញចំណង់ចំណូលចិត្ត ជាមួយរថយន្តនេះដែរ បើតាមការធ្លាប់ផ្ដល់បទសម្ភាស៍ពិសេសជាមួយក្រុមការងារ Oknha News ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ” កាលពីពេលថ្មីៗកន្លងទៅ ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហើបថា រូបលោកមិនមែនជាអ្នកចូលចិត្តដូរស៊េរីរថយន្តញឹកញាប់ណាស់ណាទេ ប៉ុន្តែដោយសារតែ ការងារមុខជំនួញ និងអាជីពសិល្បៈ មានតម្រូវការចាំបាច់ដែរនោះ ទើបលោក និងក្រុមគ្រួសារ ចាំបាច់ត្រូវប្រើប្រាស់រថយន្តប្រហែល 4-5គ្រឿង សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។

2.8K Shares