ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ចំនួន ១១១ទីតាំង

Uncategorized កម្សាន្ត

លោកស្រី កែវ ដាណា បានឱ្យដឹងថា ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ខណៈដែលពេលបច្ចុប្បន្នមានគោលដៅទេសចរណ៍ចំនួន ១១១ទីតាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍” និងបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការបានខិតខំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១១ ទីតាំងដែលជាប្រភពធនធានទេសចរណ៍វប្បធម ប្រវត្តិសាស្ត្រ ធម្មជាតិ និងសហគមន៍ទេសចរណ៍ ដោយបានផ្តល់ការកម្សាន្ត លំហែ និងការយល់ដឹងថ្មីៗដល់ភ្ញៀវទេសចរ។

លោកស្រីបានបន្តថា កន្លងមកខេត្តបាត់ដំបង មានមោទនភាពដែលបានក្លាយជាខេត្តគោលដៅដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនជាងគេ នៅអំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ហើយរដ្ឋបាលខេត្តកំពុងពង្រឹងគុណភាពសេវាកម្មទេសចរណ៍បន្ថែមទៀតតាមរយៈការអនុវត្តនូវស្តង់ដាទេសចរណ៍ និងបទដ្ឋាននានាដែលក្រសួងទេសចរណ៍បានចុះ៕