Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញផលិតផលថ្មីមួយឈ្មោះថា “Cellcard One”

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Cellcard ដែលជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ Royal Group ​​របស់​អ្នក​ឧកញ៉ា គិត ម៉េង បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែល​ផ្តល់​នូវ​ដំណោះ​ស្រាយរួមគ្នាចំនួនពីរ ដែលរួម​បញ្ចូលទាំង​ការ​ភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ និងការបង់ប្រាក់ ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹង​តម្រូវការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមាន​កើន​ឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្ត​ទុក​ដាក់ ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថលរបស់ប្រទេសកម្ពុជា​អោយមានភាពប្រសើរ​ឡើង​មួយកម្រិតទៀត ។

ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប ដោយមានការខិតខំប្រឹងប្រែងសហការគ្នារវាងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុន​បណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេល​អនាគត។

គម្រោង Cellcard One Home គឺជាគម្រោងដែល ផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុតក្នុងជួរតម្លៃប្រកួតប្រជែង​នៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយ​និង​ស៊ីមកាត 4G ចំនួន 3 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក បូករួមបន្ថែមជាមួយនិង ទិន្នន័យ 3GB និង 60 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ ២៥ដុល្លារ​ តែប៉ុណ្ណោះក្នុង​មួយខែ។

សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោង ដែលមាន​ការផ្តល់ជូននូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបាន​គិតគូរ​ឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅ​កាន់​សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំណាយ​ត្រឹមតែ ៦៩ដុល្លារ តែប៉ុណ្ណោះក្នុងមួយខែ។

116 Shares