មិនបង្អង់យូរ ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា ១០លានរៀលភ្លាមដល់កីឡាករ ឡុង ជិន សង់ផ្ទះក្រោយខ្យល់ខ្លាំងបាក់រំលំខ្ទិចអស់

ជុំវិញ​ឧកញ៉ា

ផ្ទះកីឡាករ ឡុង ជិន បានបាក់រលំខ្ទិចអស់ដោយគ្រោះធម្មជាតិ គឺខ្យល់ខ្លាំងពេក កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ខ្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ភ្លាមៗមិនបង្អង់យូរលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីសង់ផ្ទះឡើងវិញជូនគ្រួសារ កីឡាករ ឡុង ជិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូប្រមាណជាង ៣០វិនាទី កីឡាករ ឡុង ជិន បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានឧបត្ថម្ភថវិកា ១០លានរៀល ក្នុងការជួយសាងសង់ផ្ទះឲ្យលោកបានស្នាក់នៅបន្តទៀត។

សូមស្តាប់ការលើកឡើងរបស់កីឡាករ ឡុង ជិន៖

អ្នកលេង​គុន​ខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វានជាង ១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕

298 Shares