កំពង់ផែដងទង់ ក្នុងខេត្តកោះកុង គ្រោងដាក់ឱ្យដំណើរការ​នៅចុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែដងទង់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​នៅចុងឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេសក្រសួង អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពគម្រោង​សាងសង់​កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ដោយ​មាន​​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ផងដែរ។

សូមជម្រាបថា កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើង​​សម្រាប់បម្រើដល់​នាវា​ទេសចរណ៍ ក្រោមកិច្ចព្រមព្រៀង​បណ្តោយឆ្នេរ​​សមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់​នាវាដឹក​ទំនិញ​កសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួម​​មានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ៕