បង់ក្លាដែស កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងនាំចូលស្រូវសាលីពីរុស្ស៊ី ក្រោយឥណ្ឌា ហាមឃាត់ការនាំចេញ

អន្តរជាតិ

ប្រទេសបង់ក្លាដែស កំពុងព្យាយាមស្វែងរកការធានា ចំពោះការផ្គត់ផ្គង់ស្រូវសាលី ពីប្រទេសរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល បន្ទាប់ពីអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ឥណ្ឌា បានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិ កាលពីខែមុន ដើម្បីរក្សាតម្លៃក្នុងស្រុក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA មន្ត្រីឧស្សាហកម្មរបស់ប្រទេសបង់ក្លាដែស បាននិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយរុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីធំបំផុតលើលោក អាចនឹងជួយរដ្ឋាភិបាលទីក្រុងដាកា ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន នៅពេលដែលតម្លៃជាសកលបានកើនឡើង ។

បង់ក្លាដែស កំពុងបើកកិច្ចប្រជុំតាមរយ:ប្រព័ន្ធអនឡាញជាមួយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឱ្យបានឆាប់ នៅពេលដែលរដ្ឋមន្ត្រីជាន់ខ្ពស់របស់ក្រសួងស្បៀងអាហារ បាននិយាយថា ៖ ” ដំបូងយើងនឹងស្វែងរកការនាំចូលស្រូវសាលី យ៉ាងហោចណាស់ ២ សែនតោន ពីប្រទេសរុស្ស៊ី ” ។

គួរឱ្យដឹងថា ប្រទេសបង់ក្លាដែស បាននាំចូលស្រូវសាលី ប្រហែល ៧ លានតោនរួចមកហើយ កាលពីឆ្នាំមុន ដែលមានចំនួនជាង ពីរភាគបី នៃការនាំចូលស្រូវអង្ករ ពីប្រទេសឥណ្ឌា ។

ប៉ុន្តែបន្ទាប់ពីការដាក់ចេញបម្រាម ក្នុងការនាំចេញរបស់ឥណ្ឌា ធ្វើឱ្យប្រទេសបង់ក្លាដែស បាននឹងកំពុងព្យាយាមធានាការផ្គត់ផ្គង់ តាមរយ:ការដេញថ្លៃអន្តរជាតិ តែក្រោយមកបានលុបចោលវិញ ដោយសារតែតម្លៃខ្ពស់ពេក ។

បញ្ជាក់ថា បង់ក្លាដែស បានចំណាតិចជាង ៤០០ ដុល្លារ ក្នុងមួយតោន ដោយគិតទាំងថ្លៃដើម និងថ្លៃដឹកជញ្ជូន សម្រាប់ការនាំចូលស្រូវសាលីពីប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីការហាមប្រាម បានធ្វើឱ្យ​ឈ្មួញ​ចាប់ផ្តើមបង្កើនតម្លៃលើសពី ៤៦០ ដុល្លារ/តោន ដែលជាហេតុធ្វើឱ្យប្រទេសនៅអាស៊ី មួយនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃតម្លៃទំនិញ ជាមួយនឹងអតិផរណា ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៨ឆ្នាំ ចុងក្រោយ ហើយស្តុកស្រូវសាលី របស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ជាមួយចំនួន ១៦៦ ០០០ តោន ៕

34 Shares