ទោះ​កំពុង​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច រុស្ស៊ី​នៅ​តែ​អាច​នាំចេញ​មាស​រាប់​តោន​ទៅ​កាន់​សមាជិក​អឺរ៉ុប​

អន្តរជាតិ

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ ខណៈ​មហាអំណាច​លោក​ខាងលិច និង​សហភាព​អឺរ៉ុប​ចាប់ដៃគ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ដឹកនាំ​ដោយ​លោក វ៉្លាឌីមៀរ ពូទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ទោះ​កំពុង​ទទួល​រង​ឥទ្ធិពល​គំនាប​សេដ្ឋកិច្ច​ប៉ុណ្ណា ក៏​វា​ហាក់​មិន​អាច​ធ្វើអ្វី​ដល់​រុស្ស៊ី​បាន​ឡើយ ពោល​បើ​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ Bloomberg បាន​បង្ហាញ​ថា ប្រទេស​ស្វីស​បាន​ចាប់ផ្ដើម​ការ​នាំចូល​មាស​ពី​រុស្ស៊ី​ជា​លើក​ដំបូង ចាប់តាំង​ពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន​ម៉្លេះ។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា ការនាំចូល​មាស​តំបូង​ពី​រុស្ស៊ី​បាន​កើតឡើង​នៅ​ខែកុម្ភៈ ខណៈ​កាលពី​ខែឧសភា​កន្លង​ទៅ មាស​ច្រើន​ជាង ៣ តោន​បាន​នាំចូល​មក​កាន់​ប្រទេស​ស្វីស។

ការ​ជួញដូរ​ដែល​ធ្វើ​ឡើង​ដោយ​ស្វីស ប្រៀប​ដូចជា​ការ​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​ចម្រាញ់មាស​ធំៗ​ទាំង ៤ ប្រចាំ​ប្រទេស ដ្បិត​ពួកគេ​បាន​បញ្ឈប់​ការ​នាំចូល​មាសរុស្ស៊ី​ពី​សមាគម​ផ្សារមាស​នៅ​ទីក្រុងឡុង ក្រោយ​សមាគមន៍​មួយ​នេះ​ដក​ប្រទេស​រុស្ស៊ី​ពី​បញ្ជី​ពាណិជ្ជកម្ម​របស់​ខ្លួន។

គួស​រំលឹក​ដែរ​ថា កាលពី​ខែមុន​ស្វីស​បាន​ចុះ​បញ្ជី​សម្រាប់​ការ​នាំចូល​មាស​ស្ទើរទាំងស្រុង ក្នុង​គោល​បំណង​កែច្នៃ និង​ក្នុង​សកម្មភាព​ផ្សេងៗ ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ទាំង ៤ ប្រចាំ​ប្រទេស​បាន​ប្រាប់ Bloomberg ថា ពួកគេ​មិន​មាន​ចំណែក​ក្នុង​ការ​ទិញ​មាស​ទាំងនោះ​ឡើយ។

សូមជម្រាប​ដែរ​ថា បើ​ទោះ​ជា​មហាអំណាច​លោក​ខាងលិច​ព្យាយាម​រឹតបន្តឹង​សេដ្ឋកិច្ច​រុស្ស៊ី​ខ្លាំង​ប៉ុណ្ណោះ ក៏​រុស្ស៊ី​នៅ​តែខ្លាំង​ដដែល ជាពិសេស​គឺ​ពូកែ​ខាង​បង្អួត​ធនធាន​ដ៏​សំបូរបែប​របស់​ពួកគេ ក្នុង​នាម​ជា​អ្នកនាំចេញ​ធំ​បំផុត​លើលោក លើ​ផ្នែក​ថាមពល​ឥន្ធនៈ ឧស្ម័ន និង​លោហធាតុ​ដូចជា មាស​ជាដើម៕

134 Shares