មក​ស្គាល់​សំណង់​អគារ​ថ្លៃ​បំផុត​លើ​លោក មាន​មួយ​នៅ​អាស៊ី​អាគ្នេយ៍

អន្តរជាតិ

បច្ចុប្បន្ន​ ប្រទេស​មហាអំណាច​ធំៗ​កំពុង​ប្រឹងប្រែង​បង្អួត​អំណាច​សេដ្ឋកិច្ច​តាម​រយៈ​ការ​សាងសង់​សំណង់​អគារ​កប់ៗ​ពពក តួ​យ៉ាង​ដូចជា​នៅ​ចក្រភព​ប្រេង​អារ៉ាប៊ីសាអូឌីត​ជាដើម កំពុង​សំងំ​គ្រោង​កសាង​អគារ​ធំ​បំផុត​លើ​លោក​ តម្លៃ​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Therichest។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មុន​នឹង​អគារ​ខាងលើ​លេច​ចេញ​ជា​រូបរាង វា​គ្រាន់តែ​ជា​គម្រោងការណ៍​នៅឡើយ ដោយ​បច្ចុប្បន្ន អគារ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​គឺ Dubai Mall នៅ​ទីក្រុង​ឌូបៃ ខណៈ​តម្លៃ​សាងសង់​របស់​វា​គឺ​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ។

ក្រៅពី Dubai Mall គេហទំព័រ Therichest ក៏​បាន​ចុះ​ផ្សាយ​ដែរ​អំពី​អគារ​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក ហើយ​ក្នុងនោះ​អគារ Marina Bay Sands របស់​ប្រទេស​សិង្ហបុរី​ជាប់​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​បញ្ជី​អគារ​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​សំណង់​អគារ​ទាំង ១០ មាន​តម្លៃ​សាងសង់​ថ្លៃ​បំផុត​លើ​លោក​នា​ពេល​បច្ចុប្បន្ន ផ្អែក​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Therichest៖

10/ Bank of China Tower ទីក្រុង​ហុងកុង តម្លៃ​សាងសង់​ប្រមាណ ២,១ ពាន់​លាន​ដុល្លារ

9/ Princess Tower ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម តម្លៃ​សាងសង់​ប្រមាណ ២,១៧ ពាន់​លាន​ដុល្លារ

8/ Taipei 101 ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ តម្លៃ​សាងសង់​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ

7/ Lotte World Tower ប្រទេស​កូរ៉េខាងត្បូង តម្លៃ​សាងសង់​ប្រមាណ ៣,១១ ពាន់​លាន​ដុល្លារ

6/ Wynn Resort ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក តម្លៃ​សាងសង់​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ

5/ One World Trade Center ទីក្រុង New York សហរដ្ឋអាមេរិក តម្លៃ​សាងសង់​ប្រមាណ ៣,៨ ពាន់​លាន​ដុល្លារ

4/ The Cosmopolitan ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក តម្លៃ​សាងសង់​ប្រមាណ ៣,៩ ពាន់​លាន​ដុល្លារ

3/ Marina Bay Sands ទីក្រុង​សាំងហ្គាពួរ ប្រទេស​សិង្ហបុរី តម្លៃ​សាងសង់​ប្រមាណ ៥,៩ ពាន់​លាន​ដុល្លារ

2/ Abraj Al-Bait ទីក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត តម្លៃ​សាងសង់​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ

1/ Dubai Mall ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម តម្លៃ​សាងសង់​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ៕

32 Shares